បទ​ល្មើស​ចរាចរណ៍ ៩ ករណី អ្នក​នឹង​ត្រូវ​​ចាប់​បញ្ជូន​ទៅ​តុលាការ

បទ​ល្មើស​ចរាចរណ៍ ៩ ករណី អ្នក​នឹង​ត្រូវ​​ចាប់​បញ្ជូន​ទៅ​តុលាការ

បើ​ផ្អែម​តាមឯកសារ​យោង​ សម្រាប់​វគ្គ​បណ្ដុះ​បណ្ដាល​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវ​គោក គឺ​មាន​ ៩ ចំណុច បើ​អ្នក​ល្មើស​ច្បាប់​ចរាចរណ៍​ផ្លូវ​គោគ​ថ្មី នឹងត្រូវ​ចាប់​បញ្ជូន​ទៅ​តុលាការ។ ចំណុច​​ទាំង ៩ នោះ​រួម​មាន៖

 

បទ​ល្មើស​ចរាចរណ៍ ៩ ករណី អ្នក​នឹង​ត្រូវ​​ចាប់​បញ្ជូន​ទៅ​តុលាការ

 

១. គ្មាន​ប័ណ្ណបើកបរ ឬ​ត្រូវ​ដកហូត-ព្យួរ​ទុក ឬ​ត្រូវ​មោឃៈ (រថយន្ត)
២. គ្មាន​ប័ណ្ណ​សម្គាល់​រថយន្ត ឬ​គ្មាន​ផ្លាក​លេខ
៣. ប្រើ​ឬ​ក្លែង​ប័ណ្ណ​សម្គាល់​យាន-ផ្លាក​លេខ ឬ​លិខិត​ផ្សេងៗ
៤. មិន​បញ្ឈប់​យាន​ឱ្យ​ត្រួតពិនិត្យ​ជាតិ​អាកុល – សារធាតុ​ញៀន ឬ​ផ្ទៀង​ផ្ទាត់​យាន
៥. ស្រវឹង​ចាប់​ពី ០,៤០ ម.ក្រ/ល.ខ្យល់ ឬ ០,៨០ ម.ក្រ/ល.ឈាម ឡើង​ទៅ
៦. មិន​គោរព​សញ្ញា​បញ្ជា​របស់​សមត្ថកិច្ច​ការពារ​​ក្បួន​ប្រតិភូ ឬ​ថ្នាក់​ដឹកនាំ បង្ក​ឱ្យ​ខូចខាត
៧. រារាំង​ឬ​ប្រើ​មធ្យោបាយ​ណាមួយ​ជា​ឧបសគ្គដល់​ចរាចរណ៍​សាធារណៈ
៨. បង្ក​របួស​ធ្វើ​ឱ្យ​អសមត្ថភាព​ធ្វើ​ការងារ ស្មើ​ឬ​លើស ៨ ថ្ងៃ​ឬ​ស្លាប់
៩. រំលោភ​លើ​រាងកាយ កិត្តិយស​សេចក្ដី​ថ្លៃថ្នូរ​មន្ត្រី​អនុវត្ត​ច្បាប់ កំពុង​បំពេញ​ភារកិច្ច

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ