Juventus សម្លឹងរកជ័យជម្នះលើកទី៨ជាប់ៗគ្នា

ក្រុម​​កំពុង​ឡើង​ទម្រង់​លេង Juventus នឹង​សម្លឹង​រក​ជ័យ​ជម្នះ​ជា​លើក​ទី​៨​ជាប់​ៗ​គ្នា​​​របស់​ពួក​គេ នៅ​ពេល​ដែល​​​ពួក​គេ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ភ្ញៀវ​​ក្រុម​បាត​តារាង Verona នៅ​រាត្រី​នេះ ដើម្បី​​ពង្រឹង​ការ​ប្រជែង​ដណ្តើម​ពាន​របស់​ពួក​គេ​។ ស្រប​ពេល​​ជា​មួយ​គ្នា​នេះ ក្រុម Fiorentina ដែល​កំពុង​ឈរ​លេខ​២ នឹង​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​​លើ​ទឹក​ដី​ក្រុម Palermo ហើយ​ក្រុម​ឈរ​លេខ៣ Napoli ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ភ្ញៀវ Torino​។

ft

ក្រុម Juventus ​កំពុង​តែ​មាន​បំណង​ឈ្នះ​ពាន​រង្វាន់​លីក​ជា​លើក​ទី​៥​ជាប់​ៗ​គ្នា​របស់​ពួក​គេ និង​ជា​ក្រុម​ដែល​អាច​នឹង​ផ្តល់​​នូវ​​​គំរាម​ដ៏​​ធំ​បំផុត​​ដល់​ក្រុម​ជើង​ខ្លាំង​ផ្សេង​ទៀត​។ ការ​ចាប់​ផ្តើម​​មិន​បាន​ល្អ​របស់ Juventus នៅ​រដូវ​កាល​នេះ បច្ចុប្បន្ន ហាក់​​ចេញ​ពី​​ឆ្ងាយ​ពី​ពួក​គេ​ទៅ​ហើយ ហើយ​ក្រុម​យក្ស​ក្នុង​ទីក្រុង Turin មួយ​នេះ គឺ​ជា​ក្រុម​តែ​មួយ​ក្នុង​ចំណោម​ក្រុម​មាន​ពិន្ទុ​នាំ​មុខ​នៅ​លើ​តា​រាង ក្នុង​ការ​ឈ្នះ​ការ​ប្រកួត​២​លើក​ចុង​ក្រោយ​របស់​​ពួក​គេ​នៅ​មុន​ពេល​សម្រាក​​នា​រដូវ​រងា​។ ពិត​ណាស់ ការ​ទទួល​ជ័យ​ជម្នះ​៧​លើក​ជាប់​ៗ​គ្នា​បាន​ធ្វើ​ឲ្យ​ក្រុម Juventus របស់​លោក Massimiliano Allegri ឡើង​ទៅ​ឈរ​ក្នុ​ងចំណាត់​ថ្នាក់​លេខ​៤​​ដោយ​មាន​៣​ពិន្ទុ​តាម​ពី​ក្រោយ​ក្រុមនាំ​មុខ Inter ហើយ​ក្រុម​ម្ចាស់​ជើង​​ឯក​មួយ​​នេះ មាន​​បំណង​កត់​ត្រា​ជ័យ​ជម្នះ​ជា​លើក​ទី​៨​នៅ​ពេល​ប្រកួត​ជាមួយ​នឹង​ក្រុម Verona ក្នុង​ទីក្រុង Turin។

នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​របស់​​​ខ្សែ​ការ​ពារ Juan Cuadrado​។ ខ្សែ​បម្រើ​អន្តរ​ជាតិ​កូ​ឡុំ​ប៊ី​រូប​នេះ ដែល​បាន​ក្លាយ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ដ៏​សំខាន់​បំផុត​​របស់​ក្រុម Juventus បើ​គិត​ចាប់​តាំង​ពី​ចូល​រួម​ជា​មួយ​នឹង​ក្រុម​កាល​ពី​ដើម​រដូវ​កាល​នេះ​​ក្នុង​នាម​ជា​កីឡាករ​កម្ចី​ពី Chelsea នោះ បាន​ឲ្យ​ដឹង​ថា៖​ «វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​លំ​បាក​មួយ​​ពី​​​ព្រោះ​វា​កើត​ឡើង​ក្រោយ​ពី​​ថ្ងៃ​ឈប់​សម្រាក ប៉ុន្តែ​ ខ្ញុំ​ប្រាកដ​​ចិត្ត​ថា យើង​នឹង​ចាប់​ផ្តើម​​​បាន​យ៉ាង​ត្រឹម​ត្រូវ​»​។ ក្នុង​នាម​ជា​ការ​ប្រកួត​ជា​លើក​ទី​១​នៅ​ឆ្នាំ​នេះ វា​អាច​នឹង​មិន​មាន​ការ​ប្រកួត​ណា​ល្អ​ជាង​នេះ​សម្រាប់​ក្រុម Juventus ឡើយ​។ Verona កំពុង​តែ​ស្ថិ​តនៅ​បាត​​តា​រាង​ដោយ​មាន​ត្រឹម​តែ​៨​ពិន្ទុ​​ប៉ុណ្ណោះ​ពី​ការ​ប្រកួត​១៧​លើក ដែល​មាន​ន័យ​ថា ក្រុម​របស់​លោក Gigi Delneri កំពុង​តែ​គិត​ពី​របៀប​ក្នុង​ការ​​ជួយ​សង្គ្រោះ​​​​ខ្លួន​ឯង​ឲ្យ​គេច​ផុត​ពី​តំបន់​កាត់​ចោល​​​​។ ការ​ប្រកួត​នៅ​រាត្រី​ថ្ងៃ​ពុធ​នេះ​នឹង​ចាប់​ផ្តើម​នៅ​​ម៉ោង​៩​យប់​៕

ការ​ជួប​គ្នា​​បី​លើក​ចុង​ក្រោយរ​វាង​ក្រុម​ទាំង​ពីរ

30.05.15                        Verona 2-2 Juventus

19.01.15                        Juventus 4-0 Verona

16.01.15                        Juventus 6-1 Verona