សម្តេច​តេ​ជោ​៖៧​មករា​នាំមក​នូវ​ជីវិត​ទី​ពីរ សន្តិភាព ការរីកចម្រើន និង​អ្វីៗ​គ្រប់យ៉ាង​មកដល់​កម្ពុជា​ទាំងមូល​

រាជធានី​ភ្នំពេញ​៖​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​អ្នកដឹកនាំ​រំដោះប្រទេស​ជាតិ​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុលពត នៅ​ព្រឹក​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦ ពោលគឺ​មុន​មួយថ្ងៃ​នៃ​ទិវា​ជ័យជំនះ ៧​មករា ខួប​លើក​ទី​៣៧​នោះ សម្តេច​បាន​សរសេរ​សារ​ខ្លី​មួយ ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook Page របស់​សម្តេច ដោយមាន​ភ្ជាប់​ជាមួយ នូវ​វីដេអូ​ឃ្លី​ប​ជាង​៦​នាទី​ផងដែរ ដើម្បី​រំលឹក​នឹក​ដល់​ថ្ងៃទី​៧ មករា ដែល​នាំមក​នូវ​ជីវិត​ទី​២ និង​សុខសន្តិភាព​ជូន​ប្រជាពលរដ្ឋ​កម្ពុជា រហូត​មាន​អ្វីៗ​គ្រប់យ៉ាង​មកដល់​សព្វថ្ងៃនេះ​។​

​សារ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានសរសេរថា «៧ មករា នាំមក​នូវ​ជីវិត​ទី​ពីរ និង​សន្តិភាព​ដល់​កម្ពុជា​ទាំងមូល​។ ៧ មករា បានធ្វើអោយ​កម្ពុ​ជាមាន​អ្វីៗ​គ្រប់ យ៉ាង​មកទល់ពេលនេះ ។ ៧ មករា បានធ្វើអោយ​កម្ពុជា​កាន់​តែ​រីកចម្រើន លូតលាស់​ទៅមុខ​ជានិច្ច​»​។​

​សូមជម្រាបថា នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦ ស្អែក​នេះ ប្រទេស​កម្ពុជា​ទាំងមូល​នឹង​ប្រារព្ធ​ទិវា​ជ័យជំនះ​៧​មករា (៧ មករា ១៩៧៩- ៧ មករា ២០១៦) ដែលជា​ខួប​លើក​ទី​៣៧៕

សម្តេច​តេ​ជោ​៖៧​មករា​នាំមក​នូវ​ជីវិត​ទី​ពីរ សន្តិភាព ការរីកចម្រើន និង​អ្វីៗ​គ្រប់យ៉ាង​មកដល់​កម្ពុជា​ទាំងមូល​