​Reyeowook ​សមាជិក​ក្រុម​តារា​កួរ៉េ ​Supper Junior បង្ហាញ​ខ្លួន​ម្នាក់​ឯង​ជា​លើកដំបូង​

​ម្នាក់ៗ​នៅ​ក្នុង​សមាជិក​ក្រុម កំពុង​តែ​ត្រៀម​​ខ្លួនដើម្បី​បង្ហាញ​នូវចម្រៀង​លក្ខណៈ​ជា ​ទោលរៀង​ៗ​ខ្លួន ​ហើយ​ក្នុងនោះ​សម្លេង​រ​បស់​ Reyeowook​​ ក៏​ពិរោះ​មិនចាញ់សមាជិកផ្សេងដែរ​។
​Reyeowook ​សមាជិក​ក្រុម​តារា​កួរ៉េ ​Supper Junior បង្ហាញ​ខ្លួន​ម្នាក់​ឯង​ជា​លើកដំបូង​
​អ្នក​តំណាង​​ឱ្យផលិតកម្ម SM ​Entertainment ​បានប្រាប់ Newsen ថា “​វា​ជាការ​ពិត​ដែល R​eyeowook ​កំពុង​ត្រៀម​នូវ​អាល់​ប៊ូម​ផ្ទាល់​ខ្លួន​របស់​គាត់​ ហើយ​​ទាក់ទង​នឹង​បទ​ចម្រៀង​ពួកយើងនឹងត្រៀម​ដើម្បីផ្សព្វផ្សាយ ​នៅ​ពេលដែល​ពួកគេ​សម្រេច​ចិត្ត​”​។ ​
​Reyeowook ​សមាជិក​ក្រុម​តារា​កួរ៉េ ​Supper Junior បង្ហាញ​ខ្លួន​ម្នាក់​ឯង​ជា​លើកដំបូង​
​នេះ​គឺ​ពិត​ប្រាក​ដ​ណាស់ ​ហើយ​​វា​ជា​លើក​​ដំបូង​ហើយ​ដែល​សមា​ជិក​ក្រុម Supper ​Junior ​រូប​នេះ ​ចេញ​អាល់​ប៊ូម ​ផ្ទាល់​​​ខ្លួន​ដើម្បី​​ធ្វើ​​ការ​ផ្សព្វផ្សាយ​ចម្រៀង ​ចាប់​​តាំង​ពី​តារា​រូប​នេះ​ចូល​ក្នុង​ក្រុម​ Supper ​Junior​អស់​រយៈ​ពេល​១១​ឆ្នាំ​មក​ហើយ។ ​តារា​​​រូប​នេះ​បាន​ផ្សព្វផ្សាយ​នូវ​តន្រ្តី ​ដែល​​ជា​​ផ្នែក​​មួយ​​ធ្វើ​​ឱ្យ​ក្រុម​របស់​ពួក​គេ​កាន់​តែ​មាន​ភាព​លេច​ធ្លោ​បន្ថែម​ទៀត​។ ​កន្លង​មក​យុវវ័យ​បាន ​ដឹង​រួច​មក​ហើយ​អំពី​ឥទ្ធិពល​នៃ​សមាជិក​ក្រុម ​Supper ​Junior ​ហើយ​យើង​នឹង​រង់​ចាំ​មើល​ទាំង​អស់​គ្នា​ អំពី​ភាព​អស្ចារ្យ​របស់សមាជិក​ក្រុម​Supper Junior រូ​ប​នេះ​៕  ​
ប្រែសម្រួលដោយ៖ និន កញ្ញា(បញ្ញា)
ប្រភព៖ allkpop