សមាជិក​ក្រុម ​F4​ Jerry ​Yan​ ចង់​រៀបការ​មាន​ក្រុម​គ្រួសារ​នឹងគេ​

តារា​តៃ​វ៉ាន់​វ័​យ​៣៩​ឆ្នាំ​ហើយ​ជា​តារា​ប្រុស​ដែល​ពេញ​និយម​ពី​ស្រទាប់​យុវវ័យ​ ថ្មីៗ​នេះ​គឺ​លេច​លឺ​ពត៌មាន​ចរចាម​អារាម​ជា​មួយ​តារា​សម្តែង​និង​ជា​តារា​ម៉ូឌែល​នាង​ Seanna Chang​ ហើយ​មួយ​ទៀត​ជា​មួយ​តារា​ស្រី​ Lin Chi-ling។ ​ពត៌មាន​ថ្មី​បំផុត​លេច​លឺ​ពត៌មាន​ជា​មួយ​តារា​សម្តែង​ស្រី​តៃវ៉ាន់​នាង Ruby Lin​ បន្ទាប់​ពី​ត្រូ​វ​បាន​គេ​លួច​ថត​ដោយ​ឃើញ​ទៅ​ផ្ទះ​ពេល​យប់​ជ្រៅ​ជា​មួយ​គ្នា​។​ដោយ​ឡែក​ ខាង​ Ruby Lin​ ក៏​បាន​ច្រាន​ចោល​នូវ​ពត៌មាន​នេះ​ដែ​រ​ថា​ J​erry Yan​ គ្រាន់​តែ​ទៅ​សួរ​សុខ​ទុក្ខ​មិត្ត​រួម​ក្រុម​របស់​គេ​តែ​ប៉ុណ្ណោះ​។ ហើយ​នាង​ក៏​បាន​និយាយ​ថា ​វា​គ្មាន​អ្វី​កើត​ឡើង​ទេ​រវាង​នាង​និង​គាត់​។​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​តៃវ៉ាន់​បាន​រាយការណ៍​ថា​ Jerry Yan​ បាន​បាក់​បែក​ជា​មួយ​តារា​សម្តែង​និង​ម៉ូឌែល​នាង ​Seanna Chang​ អស់​រយះ​ពេល​ពីរ​បី​ខែ​ទៅ​ហើយ​។ នៅ​ពេល​ដែល ​Jerry ​Yan​ ស្រវឹង​ គាត់​មិន​អាច​គ្រប់​គ្រង​សតិ​​បាន ​ហើយ​គាត់​បាន​និយាយ​ថា ​“ម្តាយ​រ​បស់​ខ្ញុំ​កាន់​តែ​ចាស់​ទៅៗហើយ​ ខ្ញុំ​ពិត​ជា​ចង់​រៀបការ​និង​មាន​កូន​ដើម្បី​បង្កើត​ក្រុម​គ្រួសារ​មួយ​ណាស់​”៕
សមាជិក​ក្រុម ​F4​ Jerry ​Yan​ ចង់​រៀបការ​មាន​ក្រុម​គ្រួសារ​នឹងគេ​

ប្រែសម្រួលដោយ៖ បញ្ញា
ប្រភព៖ asianpopnews