ជិះ​ម៉ូតូ​លឿន​វ៉ា​រថយន្ត​ខាងស្តាំ​មិន​ផុត​ប៉ះ​ ក្បាល​រថយន្ត ដួល​បោក​ក្បាល​ស្លាប់​ យ៉ាង​អាណោចអាធ័ម

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​យ៉ាង​លឿន​វ៉ា​រថយន្ត​ខាងស្តាំ​ដៃ​មិន​ផុត​ក៏​ប៉ះ​ជាមួយ​ក្បាល​ រថយន្ត​ផ្លោង​ទាំង​មនុស្ស​ ទាំង​ម៉ូតូ​ទៅ​បោក​នឹង​ ស្លាក​សញ្ញា​ហាម​ចត​រួច​ធ្លាក់​ មក​បោក​ក្បាល​នឹង​ចិញ្ចើម ថ្នល់​ស្លាប់​យ៉ាង​អាណោចអាធ័ម ដែល​ហេតុការណ៍​នោះ​ កើតឡើង​កាលពី​វេលា​ ម៉ោង​៩​យប់ ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្ថានីយ ប្រេងឥន្ធនៈ​សូ​គី​ម៉ិច តាម​បណ្ដោយ​ មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​រង​គ្រោះ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​សង់​ប៊ិ​ច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BC-7079 ចំណែក​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX 300 ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-4099 ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​ម្នាក់ ឯង​យ៉ាង​ លឿន​តាម​បណ្ដោយ​ មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​ទិស​ដៅ​ពី​លិច ទៅ​កើត ខណៈ​មក​ដល់​កន្លែង​កើត ហេតុ​​ជា​កន្លែង​ផ្លូវ​កោង​ក៏​វ៉ា​រថយន្ត​ឡិច​ស៊ី​ស​ ពី​ខាងស្តាំ​ដៃ​តែ​វ៉ា​មិន​ផុត​ក៏​ ប៉ះ​ជាមួយ​ក្បាល​រថយន្ត​​ ហើយ​រេ​ចង្កូត​ទៅ​បុក​ ខឿន​ថ្នល់​ផ្លោង​ទាំង​ម៉ូតូ​ទាំង​មនុស្ស​ទៅ​ បោក​ជាមួយ​បង្គោល​ ស្លាក​សញ្ញា​ហាម​ចត​ហើយ​ ធ្លាក់​មក​បោក​ក្បាល​ នឹង​ចិញ្ចើម​ថ្នល់​​បណ្ដាល​ឲ្យ​ស្លាប់​​យ៉ាង​ អាណោចអាធ័ម ។ ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​ បាន​ស្ទាក់​ឃាត់​រថយន្ត​ ប្រគល់​ឲ្យ​សមត្ថកិច្ច​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​យក​វត្ថុ​តាង​ទាំង​រថយន្ត និង​ម៉ូតូ​ទៅ​ រក្សា​ទុក​នៅ​ការិយាល័យ​ ចរាចរណ៍​ផ្លូវគោក​ រាជធានី​ភ្នំពេញ ចំណែក​សព​ជន​រង​គ្រោះ​ សមត្ថកិច្ច​កំពុង​ស្វែងរក​ ការ​ទំនាក់ទំនង​ទៅ​សាច់ញាតិ​ដើម្បី​មក​ យក​ទៅ​ធ្វើបុណ្យ​ តាម​ប្រពៃណី ៕

ជិះ​ម៉ូតូ​លឿន​វ៉ា​រថយន្ត​ខាងស្តាំ​មិន​ផុត​ប៉ះ​ ក្បាល​រថយន្ត ដួល​បោក​ក្បាល​ស្លាប់​ យ៉ាង​អាណោចអាធ័ម

ជិះ​ម៉ូតូ​លឿន​វ៉ា​រថយន្ត​ខាងស្តាំ​មិន​ផុត​ប៉ះ​ ក្បាល​រថយន្ត ដួល​បោក​ក្បាល​ស្លាប់​ យ៉ាង​អាណោចអាធ័ម
ជិះ​ម៉ូតូ​លឿន​វ៉ា​រថយន្ត​ខាងស្តាំ​មិន​ផុត​ប៉ះ​ ក្បាល​រថយន្ត ដួល​បោក​ក្បាល​ស្លាប់​ យ៉ាង​អាណោចអាធ័ម
ជិះ​ម៉ូតូ​លឿន​វ៉ា​រថយន្ត​ខាងស្តាំ​មិន​ផុត​ប៉ះ​ ក្បាល​រថយន្ត ដួល​បោក​ក្បាល​ស្លាប់​ យ៉ាង​អាណោចអាធ័ម
ជិះ​ម៉ូតូ​លឿន​វ៉ា​រថយន្ត​ខាងស្តាំ​មិន​ផុត​ប៉ះ​ ក្បាល​រថយន្ត ដួល​បោក​ក្បាល​ស្លាប់​ យ៉ាង​អាណោចអាធ័ម

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត