យូរី៖ ខ្ញុំ​ក៏​ធ្លាប់​ច្រៀង​ចម្រៀង Original ដែរ!

យូរី៖ ខ្ញុំ​ក៏​ធ្លាប់​ច្រៀង​ចម្រៀង Original ដែរ!

“កន្លង​មក​ ខ្ញុំ​ក៏​ធ្លាប់​ចម្រៀង Original song បាន​ប្រហែល​ជា​ជិត ១០ បទ​អី​ដែរ​ហើយ។” យូរី ថ្លែង​ប្រាប់ Sabay ព្រោះ​គ្រា​កន្លងមក​នាង​ធ្លាប់​ទទួល​រង​ពាក្យ​រិះគន់​ថា​ច្រៀង​ចម្រៀង Copy ពី​គេ។

 

តារា​ស្រី​វ័យ ២២ ឆ្នាំ​រូប​នេះ​ បាន​​បកស្រាយ​ថា​ កន្លងមក​នាង​តែង​ទទួល​ពាក្យ​រិះគន់​ពី​សំណាក់​ទស្សនិកជន​ថា​ច្រៀង​តែបទ​​ចម្រៀង​ចម្លង​ពី​គេ តែ​ធាតុ​ពិត​នាង​ក៏​ធ្លាប់​បាន​ចេញ​ចម្រៀង​មិន​ចម្លង​ពី​គេ​​ច្រើន​គួរសម​ដែរ។

 

យូរី៖ ខ្ញុំ​ក៏​ធ្លាប់​ច្រៀង​ចម្រៀង Original ដែរ!

 

“ខាង​ម្ចាស់​ផលិតកម្ម គឺជា​អ្នក​សម្រេច​ដាក់​ឲ្យ​តារា​ចម្រៀង​រូបណា​ក្នុង​ផលិត​កម្ម​ ​ត្រូវ​ច្រៀង​ចម្រៀង​ប្រភេទ​ណា​ខ្លះ។ ប្រសិនបើ​ខាង​ម្ចាស់​ផលិតកម្ម​ជា​អ្នក​ដាក់​ឲ្យ​ច្រៀង Original song យើង​នឹង​ច្រៀង​តាម ហើយ​បើ​គាត់​ឲ្យ​យើង​ច្រៀង​ចម្រៀង Cover យើង​ក៏​នឹង​ច្រៀង​តាម​គាត់​ដែរ មិន​អាច​យក​បាន​ចម្រៀង​អ្វី​មួយ​តាម​តែ​ចិត្ត​នឹក​ឃើញ​ទេ ព្រោះ​យើង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ផលិតកម្ម។”

 

ចំពោះ​បទ​ចម្រៀង Original វិញ​តារា​ស្រី​សាច់​ស​ខ្ចី​នេះ​ បាន​បង្ហើប​ថា​ កន្លង​មក​នាង​ក៏​ធ្លាប់​ចេញ​បាន​បួន ដប់​បទ​ដែរ។ ហើយ​ក្នុង​នោះ​បទ​ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​គឺ​បទ “ធុញ​ទេ” ដែល​ទើប​ចេញ​លក់​ថ្មី​ៗ​នេះ​ដែរ។ “​កន្លង​មក យូរី ក៏​ធ្លាប់​មាន​បទ​មិន​ចម្លង​ពី​គេ​ដែរ​ជិត ១០ បទ​ដែល​សុទ្ធសឹង​ជា​បទ​ញាក់​ទាំងអស់​ដូចជា “មុខ​ចឹង​ណា​យក” “កុំ​សួរ​អូន Baby why?”  “ស្រលាញ់​គេ​ទេ​ដឹង?” និង​បទ​ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ​ច្រើន  “ធុញ​ទេ” និង​មាន​ច្រើន​ទៀត។”

 

យូរី៖ ខ្ញុំ​ក៏​ធ្លាប់​ច្រៀង​ចម្រៀង Original ដែរ!

 

សេន យូរី  បាន​ចូល​ជ្រក​ក្នុង​ផលិតកម្ម​សាន់ដេ ២ ឆ្នាំ​កន្លះ និង​មាន​បទ​ចម្រៀង​ចរាចរណ៍​លើ​ទីផ្សារ​ជាង ៣០ បទ​ហើយ​ដែរ៕

 

អត្ថបទ៖ទ្រី រ៉ាវី