ខណៈ​នេះ ក្រសួង​យុ​ត្តិ​ធ៌​ម​កំពុង​បើក​កិច្ចប្រជុំ​ពង្រឹង​គោលការណ៍​ក្នុង​ការ​ស្នើ​សុំ​ប​ន្ឋូ​រ​បន្ថយ​និង​លើកលែង​អ្នកទោស

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា ក្រសួង​យុ​ត្តិ​ធ៌​ម​បាន​បើក​កិច្ចប្រជុំ​ជាមួយ​ស្ថាប័ន​ជំនាញ​ពាក់​ព័​ន្ឋ​ដើម្បី​ពង្រឹង​គោក​ការណ៍​ក្នុង​ការ​ស្នើ​សុំ​ប​ន្ឋូ​រ​បន្ថយ និង​លើកលែង​អ្នកទោស ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា កិច្ចប្រជុំ​ខាងលើ​បាន និង​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ មក​រា ២០១៦ នៅ​ទីស្តីការក្រសួង​យុ​ត្តិ​ធ៌​ម ក្រោម​អធិបតីភាព​លោក អង្គ​វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ៌​ម និង​មានការ​ចូលរួម​ពី​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​១ គុយ ប៊ុ​ន​សន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព​ន្ឋ​នាគារ​ក្រសួងមហាផ្ទៃ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​-​ខេត្ត​និង​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ឋ​ជា​ច្រើន​រូប​ទៀត ។

ជា​ការ​កត់សម្គាល់ កិច្ចប្រជុំ​ខាងលើ​នេះ​ដែរ ធ្វើ​ឡើង​បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ស្នើ​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ជំនាញ​ពាក់​ព័​ន្ឋ​ពិចារណា​ចំពោះ​កា​រប​ន្ឋូ​រ​បន្ថយ​និង​លើកលែង​អ្នកទោស​ក្នុង​បទ​ប្លន់​និង​ជួញដូរ​គ្រឿងញៀន ក្រោយ​ពេល​ដែល​អំពើ​ប្លន់​ប្រដាប់​អាវុធ​បាន​កើត​ឡើងជា​រៀងរាល់ថ្ងៃ​ក្នុង​រាជធានី​ភ្នំពេញ​និង​តាម​បណ្តា​ខេត្ត​នានា ហើយ​ក្រុម​មុខសញ្ញា​ប្លន់​ទាំងនោះ​គឺ​ជន​ដែល​ធ្លាប់​ជាប់​ព​ន្ឋ​នាគារ​ជា​ញឹកញាប់​នា​ពេល​កន្លង​មក ៕