សហភាព​អឺរ៉ុប​​គ្រោង​​នឹង​សាង​សង់​ទីក្រុង​លើ​​ព្រះចន្ទ​នៅ​ឆ្នាំ​២០៣០​

សហភាព​អឺរ៉ុប​​គ្រោង​​នឹង​សាង​សង់​ទីក្រុង​លើ​​ព្រះចន្ទ​នៅ​ឆ្នាំ​២០៣០​

លំនៅឋាន​មនុស្ស​លើ​ព្រះ​ចន្ទ​អាច​នឹង​ក្លាយ​ជា​ការ​ពិត​បាន​នៅ​ក្នុង​ឆ្នាំ​២០៣០​ខាង​មុខ។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ទីភ្នាក់ងារ​អវកាស​នៃ​សហភាព​អឺរ៉ុប (ESA) នៅ​ក្នុង​កម្មវិធី​​សន្និសីទ​កាសែត​កាល​ពី​ពេល​កន្លង​ទៅ​នេះ។

 

សហភាព​អឺរ៉ុប​​គ្រោង​​នឹង​សាង​សង់​ទីក្រុង​លើ​​ព្រះចន្ទ​នៅ​ឆ្នាំ​២០៣០​

 

ទីភ្នាក់ងារ​អវកាស​នេះ​បាន​ឲ្យ​ដឹង​​ថា​ផែន​ការ​មួយ​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ដើម​ទសវត្ស​ឆ្នាំ​២០២០​ ដោយ​ជំហាន​ដំបូង​គឺ​គេ​នឹង​​បញ្ជូន​មនុស្ស​យន្ត​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ដើម្បី​ធ្វើ​ការ​សាង​សង់​ទីក្រុង​នេះ​សម្រាប់​អវកាសយានិក។ ​​បន្ទាប់​​ពី​សាង​សង់​រួច​រាល់​​ អវកាសយានិក​អាច​ប្រើ​ប្រាស់​ឋាន​ព្រះចន្ទ​ជា​មូលដ្ឋាន​មួយ​សម្រាប់​ធ្វើ​ការ​រុក​រក​ជីវិត​ក្រៅ​ភព​ដូច​ជា​នៅ​លើ​ភព​ព្រះ​អង្គារ​ជា​ដើម ដែល​ជា​គោល​ដៅ​ចម្បង​​មួយ​របស់​អង្គការ​ណាសា។

 

កាល​ពី​ឆ្នាំ​២០១៣​កន្លង​ទៅ​​ទីភ្នាក់ងារ​ ESA បាន​សហការ​ជា​មួយ​ក្រុមហ៊ុន​សាង​សង់​ដើម្បី​ធ្វើ​តេស្ត​​លើ​បច្ចេកទេស​សាង​សង់​នៅ​ឋាន​ព្រះ​ចន្ទ​ និង​​បាន​កំណត់​ថា​វត្ថុ​ធាតុ​ដែល​មាន​លើ​ឋាន​ព្រះចន្ទ​គឺ​ល្អ​បំផុត​សម្រាប់​ការ​សាង​សង់។

 

សហភាព​អឺរ៉ុប​​គ្រោង​​នឹង​សាង​សង់​ទីក្រុង​លើ​​ព្រះចន្ទ​នៅ​ឆ្នាំ​២០៣០​

 

ដោយ​ឡែក​ខាង​ក្រុម​ហ៊ុន​​ស្ថាបត្យកម្ម​ Foster + Partners បាន​​រចនា​នូវ​ផ្ទះ​ដំបូល​មូល​មួយ​ប្រភេទ​ ដែល​មាន​បំពាក់​នូវ​ជញ្ជាំង​ពិសេស​អាច​ការពារ​​ដុំ​អាចម៍​ផ្កាយ​តូច​ៗ​ និង​សារធាតុ​វិទ្យុសកម្ម​នៅ​លំហអាកាស​បាន៕

​​​​​​​​​​
​​​​​​​​​​​​​​​
​​​​​ចុច​អាន៖ រូបភាព​ផែនដី​​ស្អាតៗ​​ ថត​​ចេញ​ពី​ស្ថានីយ​អវកាស​នា​​ឆ្នាំ​២០១៥​កន្លង​ទៅ​​​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ ScienceAlert​​​​​​​