ពេលវេលាមិនគួរផឹកកាហ្វេ ដែលអ្នកត្រូវចាំទុក

ថ្វីបើ​កាហ្វេ​ ជាអាហារ​មួយប្រភេទដែលផ្តល់នូវគុណសម្បត្តិ​ច្រើនយ៉ាង​ដល់សុខភាពក៏ពិតមែន ប៉ុន្តែវា​នឹងផ្តល់​​គុណ​វិបត្តិមក​វិញ​ ប្រសិន​បើ​អ្នក​ទទួលទាន​មិន​ត្រឹម​ត្រូវតាមពេល​វេលា។
ដូច្នេះហើយ ប្រសិន​បើអ្នកចង់មាន​សុខភាព​ល្អ គួរតែ​ចំណាយ​ពេល​បន្តិចអាន​អត្ថបទមួយនេះ ដើម្បី​ដឹងថា ពេល​ណា​ដែលគួរ​បរិភោគកាហ្វេ ហើយ​ពេល​ណា​ដែល​មិន​គួរ​បរិភោគ​កាហ្វេ។
 
ពេលវេលាមិនគួរផឹកកាហ្វេ ដែលអ្នកត្រូវចាំទុក
ម៉ោង ៥-៧ព្រឹក
ក្នុងកំឡុងពេល​នេះ ពោះវៀន​កំពុង​តែសកម្ម នេះជាពេលវេលា​ដែលអ្នកត្រូវទទួលទានទឹក ហើយដើរបន្តិច។ មនុស្ស​ជាច្រើនតែងតែ​បង្កើតកំហុសឆ្គង​នេះឡើងញឹកញាប់ គឺការ​ទទួលទាន​កាហ្វេភ្លាមៗ បន្ទាប់ពីភ្ញាក់ពី​គេង ប៉ុន្តែ​អ្នកត្រូវ​ដឹងថា ​ជាតិកាហ្វេអ៊ីន​ជាសារធាតុ​ជួយបង្កើន​ជំងឺទឹកនោម និង​កម្ចាត់ជាតិ​ទឹកចេញ​ពីសរីរាង្គ​ក្នុងកំឡុងពេល​ដែល​ពោះវៀន​កំពុង​តែត្រូវ​ការ​បំផុត។
ម៉ោង ៧-៩ព្រឹក
នេះជាពេលវេលា​ដែលក្រពះដំណើរការ ហើយ​ជាពេល​ដែលអ្នក​ត្រូវ​ទទួលទាន​អាហារ​ពេលព្រឹក។ អាហារ​ដំបូងត្រូវការ​មានទឹក, ប្រូតេអ៊ីន, ជាតិខ្លាញ់​ជំនួយសុខភាព និង​ជាតិ carbohydrates ក្នុង​កម្រិតទាប។ មួយវិញទៀត នេះ​ជាពេលដែលអ្នកអាច​ផឹកកាហ្វេបាន​ហើយ៕
ដោយ៖ Seng Hong

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ពេលវេលាមិនគួរផឹកកាហ្វេ ដែលអ្នកត្រូវចាំទុក