ស្វែងយល់ ពីការសម្រេចកាមដល់កំពូលរបស់មនុស្សស្រី

មនុស្សជា​ច្រើន​តែងតែ​យល់ថា ស្ត្រី​អាចឡើង​ដល់ចំណុចកំពូល​បានតាមរយៈ​ការ​បង្កាត់ភ្លើងស្នេហ៏ ឬការលេង និង​ស្ទាបអង្អែល។ តែទោះបីជា​យ៉ាងណា ការ​ស្រាវជ្រាវថ្មី​បានបដិសេធ​ចំពោះទស្សនៈ​នេះ ហើយបាន​និយាយថា បុរសគ្រប់រូប​មានកំហុសឆ្គង​ក្នុង​ការ​ធ្វើឲ្យ​មនុស្សស្រី​សម្រេច​ទឹកកាម។ កាលពីមុន មាន​គំនិច​ជា​ច្រើន​ក៏យល់ថា ការ​សម្រេចទឹកកាម​តាមរយៈ​ទ្វារមាស, កន្លែងឆ្តេញ​ របស់មនុស្ស​មានភាពខុស​ប្លែកពីគ្នា។
 
ស្វែងយល់ ពីការសម្រេចកាមដល់កំពូលរបស់មនុស្សស្រី
តែទោះបីជាយ៉ាងណាក៏​ដោយ នៅក្នុងទស្សនាវដ្តី​កាយវិភាគសាស្ត្របាន​ស្រាវជ្រាវ​សង្កត់ធ្ងន់​ថា មនុស្សស្រី​ភាគច្រើន​លើពិភពលោក​នេះ​មិនអាច​ឡើង​ដល់​ចំណុច​កំពូល​ក្នុង​ពេល​បង្កាត់​ភ្លើងស្នេហ៏​តាម​ធម្មតា​បាន​ឡើយ។
ដូច្នេះ មនុស្សស្រីជាច្រើនតែងតែ​ប្រឈមមុខនឹង​បញ្ហាផ្លូវភេទ បញ្ហាស​ម្រេចទឹកកាម។ កន្លែងឆ្តេញ​ជាគន្លឹះនាំឲ្យ​មនុស្សស្រីឡើង​ដល់ចំណុចកំពូល។ អ្នក​ស្រាវជ្រាវបាន​និយាយថា មនុស្សស្រី​គ្រប់រូប​អាចឡើងដល់ចំណុច​កំពូល​បាន ប្រសិនបើ​បានជម្រុញ​ឲ្យកន្លែងឆ្តេញ​បះឡើង។
វេជ្ជបណ្ឌិត​លោក Vincenzo Puppo ជាសមាជិក​ក្រុមអ្នក​ស្រាវជ្រាវ​បានពន្យល់ថា រាល់​ការ​សម្រុក​ចូល​របស់​បុរសៗ​មិនមែន​សុទ្ធតែ​អាចធ្វើឲ្យ​មនុស្សស្រី​សម្រេច​ទឹកកាម​បាន​រហូត​ឡើយ។ ការលេង ស្ទាបអង្អែល និងឱបថ្នាក់ថ្នម​ក្រោយពេល​សម្រុកចូលរួច​អាចធ្វើឲ្យ​មនុស្សស្រី​សម្រេចទឹក​កាមបាន។
តាមរបកគំហើញថ្មី​ដែលបាន​ចេញផ្សាយ បន្ទាប់ពីការសិក្សា​ដោយក្រុមអ្នកស្រាវជ្រាវ​ជនជាតិអាមេរិច​ក្នុងឆ្នាំនេះ​នៅក្នុង​ទស្សនាវដ្តីឱសថផ្លូវភេទ​បានរកឃើញ​ថា ទំហំ​ឆ្តេញ​របស់​មនុស្សស្រី​បានប៉ះពាល់​ដល់ការ​សម្រេចទឹក​កាម​របស់នាង៕
ដោយ៖ ដារ៉ា
ប្រភព៖ soha

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!