រថយន្តឆ្លងផ្លូវ ម៉ូតូចាប់ហ្វ្រំាង មិនទាន់ បុកខ្ទាតខ្ទប់បង្គោល រនាំងចែកទ្រូងផ្លូវ បែកក្បាលធ្លាយខួរស្លាប់

ភ្នំពេញ៖ រថយន្តលុច្យស៊ីសមួយគ្រឿង បើកសៀរបត់ឆ្លងផ្លូវ ត្រឡប់ក្រោយដោយមិនបានប្រយ័ត្ន បានបណ្តាលឲ្យ ម៉ូតូមួយគ្រឿងដែលជិះមកលឿនពេក ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកពីហៀងខាងស្តាំយ៉ាងពេញ ទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូ ខ្ទាតទៅបោកខ្ទប់ និងបង្គោលរនាំងពុះចែកទ្រូងផ្លូវ បែកក្បាលធ្លាយខួរស្លាប់ភា្លមៗនៅម៉ោងប្រហែល ២១៖៤០នាទី ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅតាម បណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សាក្សីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ អ៊រ វណ្ណដារ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅស្រុកព្រៃកប្បាស់ ខេត្តតាកែវ ជិះម៉ូតូមួយគ្រឿងម៉ាកសង់ប្រើប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BJ-7079 ។ ឯរថយន្តបង្កម៉ាកលុច្យស៊ីស៣០០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AF-4049 អ្នកបើកបរពុំត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ។

សាក្សីបានបន្តទៀតថា មុនពេលកើតហេតុ រថយន្តបង្ករបើកបរ ក្នុងទិសដៅ ពីកើតទៅលិច លុះដល់ភូមិព្រៃទា ក៏បានបើកយឺតៗអែប នឹងរនាំងពុះចែកទ្រូងផ្លូវ រួចបត់ឆ្វេងត្រឡប់ក្រោយវិញ ភ្លាមនោះដែរ ស្របពេលម៉ូតូជនរងគ្រោះជិះក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកយ៉ាងពេញ ទំហឹងបណ្តាលឲ្យ ជនរងគ្រោះខ្ទាតផ្លោងចេញពីម៉ូតូ ទៅបោកខ្ទប់ នឹងបង្គោលស្លាកសញ្ញាចរាចរ រនាំងពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបែកក្បាលធ្លាយខួរស្លាប់ ភ្លាមៗនោះនគរបាល ចរាចរខណ្ឌបានចុះទៅដល់ធ្វើការវាស់វែង និងបានប្រគល់សាកសព ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងត្រូវប្រគល់ ទៅឲ្យនគរបាលចរាចរ ជើងគោក រាជធានីភ្នំពេញយកទៅរក្សា ទុកចាត់ការបន្តទៅតាម ផ្លូវនីតិវិធីច្បាប់៕