សម្តេចតេជោ៖ ៧មករា នាំមកនូវជីវិតទី២ និងសន្តិភាពដល់កម្ពុជាទាំងមូល

ភ្នំពេញ៖ បើទោះបីជា មានបុគ្គលមួយចំនួន បានរិះគន់ និងមិនឲ្យតម្លៃទៅលើថ្ងៃ៧ មករា ឆ្នាំ១៩៧៩ យ៉ាងណាក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅតែអះអាងថា ៧មករា នាំមកនូវជីវិតទីពីរ និងសន្តិភាពដល់កម្ពុជាទាំងមូលដដែល។

សម្តេចតេជោ បានមានប្រសាសន៍ នៅលើបណ្តាញទំនាក់ទំនងសង្គម (Facook) របស់សម្តេចថា "៧មករា បានធ្វើឲ្យកម្ពុជាមានអ្វីៗគ្រប់យ៉ាង មកទល់ពេលនេះ ៧មករា បានធ្វើឲ្យកម្ពុជា កាន់តែរីកចម្រើនលូតលាស់ទៅមុខជានិច្ច"។

សូមបញ្ជាក់ថា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ នេះ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រារព្ធពិធីរំលឹកខួបទី ៣៧ នៃថ្ងៃជ័យជំនៈ ៧មករា ជាថ្ងៃដែលរណសិរ្ស សង្គ្រោះជាតិកម្ពុជា បានរំដោះប្រទេសកម្ពុជា ចេញពីនឹមរបបប្រល័យពូជសាសន៍ក្រុម ប៉ុល ពត៕