១០នាក់ស្លាប់ និង១៣របួស ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី៥មករា

ភ្នំពេញ៖ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសមានចំនួន ១២លើក (យប់ ០៥លើក) បណ្តាលឲ្យ មនុស្សស្លាប់ ១០នាក់ (ស្រី ០៣នាក់) របួសធ្ងន់ ១១នាក់ (ស្រី ០២នាក់) របួសស្រាល០២នាក់ (ស្រី ០១នាក់) និងមិនពាក់មួក ពេលគ្រោះថ្នាក់មាន ១៥នាក់ (យប់ ១០នាក់)។

យោងតាមគេទំព័ររបស់ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១២លើកនេះ បានបង្កឲ្យខូចខាត យានយន្តសរុប ២១គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១២គ្រឿង រថយន្តធុនតូច ០៣គ្រឿង និងរថយន្តធុនធំ ០៦គ្រឿង។

មូលហេតុដែលបណ្តាល ឲ្យមានគ្រោះថ្នាក់ រួមមាន ល្មើសល្បឿន ០៤លើក មិនគោរពសិទ្ធ ០៤លើក ស្រវឹង ០២លើក ប្រជែងគ្រោះថ្នាក់ ០១លើក និងបត់គ្រោះថ្នាក់ ០១លើកផងដែល។ ដោយឡែកយានល្មើស សរុបទូទាំងប្រទេសមាន ៥៦៤៣គ្រឿង បានធ្វើការអប់រំមាន ២៨៧៧គ្រឿង និងពិន័យសរុប ២៧៦៦គ្រឿង និងបានឃាត់យានទុកមាន ១៣១គ្រឿង៕

១០នាក់ស្លាប់ និង១៣របួស ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី៥មករា