គូ​ស្វាមីភរិយា​ជួបគ្នា​សម័យ​ខ្មែរក្រហម​ប្រារព្ធ​ខួបអាពាហ៍ពិពាហ៍​លើកដំបូង​នៅ​ស្រុក​ម៉ាឡៃ​

​ខេត្តបន្ទាយមានជ័យ​៖​នេះ​ជា​លើក​ទី​១​ហើយ​ដែល​គូ​ស្វាមីភរិយា​ដែល​បាន​យកគ្នា​ជា ប្តី​ប្រពន្ធ​ក្រោម​ការចាត់​តាំងរបស់​អង្គការ​នា​សម័យ​ប៉ុលពត​ចំនួន​៨០០​គូ​បាន​ជួបជុំគ្នា​ប្រារព្ធ​ខួបអាពាហ៍ពិពាហ៍​។ ពិធី​នេះ​ធ្វើឡើង​កាលពី​ម្សិលមិញ​នៅ​ជាយដែន​កម្ពុជា​-​ថៃ ក្នុង​បរិវេណ​វិទ្យាល័យ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បី​បង្ហាញ​ពី​ក្តី​ស្រឡាញ់ និង​សន្តិភាព​ទៅកាន់​ពិភពលោក ក្រោម​ការរៀបចំ​ដោយ​អង្គការ​សហ​ព​ន្ធ័​សន្តិភាព​សកល​កម្ពុជា (Universal Peace Federation Cambodia)​។​

 ក្នុង​ពិធី​នោះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក សួន បវរ អភិបាលរង ខេត្តបន្ទាយមានជ័យ លោក ហ៊ុត ហេន នាយ​សាខា UPF-BTB នាយ​ឧ​ត្ត​ម​សេនីយ​យ៍ សុខ ភាព ទីប្រឹក្សា​ក្រសួងការពារជាតិលោក អែម សុខា អភិបាលស្រុក​ម៉ាឡៃ និង​មានការ​ចូលរួម​ពី​គូ​ភរិយា​ស្វាមី​ចំនួន​៨០០​គូព្រមទាំង​សាច់ញាតិ​បងប្អូន​ជាច្រើន​នាក់​ផងដែរ​។​

​អភិបាលរង ខេត្តបន្ទាយមានជ័យ លោក សួន បវរ បាន​ឲ្យ​ដឹងថា យើង​ប្រារព្ធ​ធ្វើឡើង​ក្នុង​គោលបំណង ធ្វើឡើង​ដើម្បី​រំលឹក​អនុស្សាវរីយ៍ ពី​អតីតកាល និង​អប់រំ​ក្រុមគ្រួសារ​ដែលជា​សមាជិក​សង្គម ឲ្យ​មាន​ការគោរព​ស្រឡាញ់គ្នា ស្មោះត្រង់​រវាង​គ្នា​ចាប់ដៃគ្នា កសាង​សុភមង្គល​គ្រួសារ ក្រោម​ច្បាប់​ស្តីពី​ឯក​ព​ន្ធ័​ភាព​ក្នុងន័យ «​សន្តិភាព​ផ្តើមចេញពី​គ្រួសារ​»​។

​លោក​បាន​បន្តថា គូ​ស្វាមីភរិយា​ចំនួន​៨០០​គូ ជា​អតីត​ទាហាន និង​ប្រជាជន​នៅ​តំបន់​អតីត​ខ្មែរក្រហម​ម៉ាឡៃ ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ បាន​ចូលរួម​ពី​ធី​រំលឹក​អនុស្សារ​វ​រី​យ៍ ដែល​ខ្លះ​បាន​ចាប់ដៃគ្នា​ក្នុង គ្រា​កំសត់​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា ខ្លះ​បាន​សំពះ​ផ្ទឹម​រៀបការ​នោះ បាន​មូលមាត់គ្នា​ចូលរួម​ពី ធី​រំលឹក​អនុស្សាវរីយ៍​ទ្រង់ទ្រាយ​ធំ​និង​លើកដំបូង​ផងដែរ​។ លោក​បាន​លើកឡើងថា រយៈពេល​៣៧​ឆ្នាំ​កន្លងទៅ ផ្ដើមចេញពី​ជ័យជំនះ​៧​មករា ប្រជាជន​កម្ពុជា​បានសម្រេច នូវ​ការផ្លាស់ប្ដូរ​សង្គម​យ៉ាង​ធំធេង ដែល​គ្មាន​អ្នកណា​អាច​នឹកស្មាន​ដល់ ជា​ពិ​សស​ទឹកដី​កម្ពុជា​យើង ក្លាយជា​ប្រទេសជាតិ​មួយ មាន​សុខសន្តិភាព សេរីភាព​ឯកភាព ស្ថិរភាព និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន ត្រូវបាន​លើកកម្ពស់​ឥតឈប់ឈរ​៕

គូ​ស្វាមីភរិយា​ជួបគ្នា​សម័យ​ខ្មែរក្រហម​ប្រារព្ធ​ខួបអាពាហ៍ពិពាហ៍​លើកដំបូង​នៅ​ស្រុក​ម៉ាឡៃ​
គូ​ស្វាមីភរិយា​ជួបគ្នា​សម័យ​ខ្មែរក្រហម​ប្រារព្ធ​ខួបអាពាហ៍ពិពាហ៍​លើកដំបូង​នៅ​ស្រុក​ម៉ាឡៃ​
គូ​ស្វាមីភរិយា​ជួបគ្នា​សម័យ​ខ្មែរក្រហម​ប្រារព្ធ​ខួបអាពាហ៍ពិពាហ៍​លើកដំបូង​នៅ​ស្រុក​ម៉ាឡៃ​