ឆ្នាំ​២០១៥ កម្ពុជា​បាន​ចាប់ខ្លួន និង​បណ្តេញចេញ​នូវ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ជាង​៤​ពាន់​នាក់​

រាជធានី​ភ្នំពេញ​៖​ជនអន្តោប្រវេសន៍​ចំនួន ៤.៤២៤​នាក់ ក្នុងនោះ​មាន​ជនជាតិ​វៀតណាម ៣.៩៧៨​នាក់ ត្រូវបាន​ចាប់ខ្លួន និង បណ្តេញ​ចេញពី​កម្ពុជា ក្នុង​ឆ្នាំ​២០១៥​កន្លងទៅនេះ​។ នេះ​បើ​យោងតាម​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន នគរបាល​អន្តោប្រវេសន៍​។​

​ប្រភព​ដដែល​បញ្ជាក់ថា ជនអន្តោប្រវេសន៍ ដែល​បណ្តេញ​ចេញពី​កម្ពុជា មាន​ចំនួន​៤៩​សញ្ជាតិ ក្នុងនោះ​ជនជាតិ​វៀតណាម មាន​ចំនួន​ច្រើនជាងគេ បន្ទាប់មក គឺ​ជន​ជាតិចិន​។ ប្រភព​បាន​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក៏​កំពុង​ធ្វើ​ជំរឿន​លើ​ជនបរទេស​រស់ នៅ​កម្ពុជា បូករួម​ទាំង​ជនជាតិ​វៀតណាម​ផងដែរ​។ លោក​បន្ថែមថា មាន​ខេត្ត​ជាច្រើន បានធ្វើ​ជំរឿន​រួចរាល់​ហើយ នៅសល់តែ​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ​តែប៉ុណ្ណោះ​

​គួរ​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បានចាប់ផ្តើម​ចាត់វិធានការ​ក្តៅ និង សស្រាក់សស្រាំ​ជាទីបំផុត ទៅលើ​ជនអន្តោប្រវេសន៍ ដែល​រស់នៅ​ខុស ច្បាប់​ក្នុង​កម្ពុជា បន្ទាប់ពី​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ ត្រូវបាន​បង្កើតឡើង​កាលពី​ខែមេសា ឆ្នាំ​២០១៤​។ ការ​បោស​សំ អាត​ជនអន្តោប្រវេសន៍ នាំ​ឲ្យ​មានការ​សាទរ​ខ្លាំង​ពី​ប្រជាពលរដ្ឋ​កម្ពុជា​៕

ឆ្នាំ​២០១៥ កម្ពុជា​បាន​ចាប់ខ្លួន និង​បណ្តេញចេញ​នូវ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ជាង​៤​ពាន់​នាក់​