គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​សម្លាប់​មនុស្ស​១០​នាក់ របួសធ្ងន់​ស្រាល​១៣​នាក់​

រាជធានី​ភ្នំពេញ​៖​យោងតាម​គេ​ទំព័រ​របស់​អគ្គស្នងកា​រដ្ឋា​ន នគរបាលជាតិ​បាន​ផ្សាយ​ថា នៅ​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​មាន​ចំនួន ១២​លើក (​យប់ ០៥​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១០​នាក់​(​ស្រី​០៣​នាក់​)​របួសធ្ងន់​១១​នាក់​(​ស្រី​០២​នាក់​)​របួសស្រាល​០២​នាក់​(​ស្រី​០១​នាក់​) និង​មិន​ពាក់មួក ពេល​គ្រោះថ្នាក់​មាន​១៥​នាក់​(​យប់​១០​នាក់​)​។​

​ប្រភព​ដដែល​បន្តថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១២​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត យានយន្ត​សរុប ២១​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១២​គ្រឿង រថយន្ត​ធុន​តូច ០៣​គ្រឿង និង​រថយន្ត​ធុន​ធំ ០៦​គ្រឿង​។​ប្រភព​ខាងលើ​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន ០៤​លើក មិន​គោរព​សិទ្ធ ០៤​លើក ស្រវឹង ០២​លើក ប្រជែង​គ្រោះថ្នាក់ ០១​លើក និង​បត់​គ្រោះថ្នាក់ ០១​លើក​ផង​ដែល​។ ដោយឡែក​យាន​ល្មើស សរុប​ទូទាំងប្រទេស​មាន ៥៦៤៣​គ្រឿង បានធ្វើ​ការអប់រំ​មាន ២៨៧៧​គ្រឿង និង​ពិន័យ​សរុប ២៧៦៦​គ្រឿង និង​បាន​ឃាត់​យាន​ទុក​មាន ១៣១​គ្រឿង​៕

គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​សម្លាប់​មនុស្ស​១០​នាក់ របួសធ្ងន់​ស្រាល​១៣​នាក់​