គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ម្សិលមិញ​ស្លាប់​១០ និង​របួសធ្ងន់​-​ស្រាល​១៣

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ មនុស្ស​ស្លាប់​១០​នាក់ (​ស្រី​០៣​នាក់​) របួសធ្ងន់​១១​នាក់ (​ស្រី ០២​នាក់​) របួសស្រាល​០២​នាក់ (​ស្រី​០១​នាក់​) និង​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​១៥​នាក់ (​យប់​១០​នាក់​) កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​០៥ មក​រា ២០១៦ ។

បើ​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​ឲ្យ​ដឹង​ទៀត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១២​លើក​ខាងលើ បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​២១​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​១២​គ្រឿង រថយន្ត​ធុន​តូច​០៣​គ្រឿង និង​រថយន្ត​ធុន​ធំ​០៦​គ្រឿង ។

មូលហេតុ​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​រួម​មាន ល្មើស​ល្បឿន​០៤​លើក មិន​គោរព​សិទ្ធិ​០៤​លើក ស្រវឹង​០២​លើក ប្រជែង​គ្រោះថ្នាក់ ០១​លើក និង​បត់​គ្រោះថ្នាក់​០១​លើក​ផង​ដែល ។