ផ្ទុះ​ហិង្សា​រវាង​កម្មករ​ខ្មែរ​ និង​ជនជាតិ​ចិន​​ តុលាការ​ឃុំខ្លួន​កម្មករ​ខ្មែរ​២​នាក់ មេការ​ចិន​ដេកពេទ្យ

ខេត្តកំពង់ឆ្នាំង ៖ សាលាដំបូង​ខេត្ត​បាន​ស​ម្រ​ច​ឃុំខ្លួនជនសង្ស័យ​ជា​កម្មករ​ខ្មែរ​ចំនួន​២​នាក់ដាក់​ព​ន្ឋ​នាគារខេត្ត នៅ​ល្ងាច​ថ្ងៃ​ទី​០៥ ធ្នូ ២០១៦ ដោយ​ចោទប្រកាន់​ពី​បទ​ប្រើ​អំពើ​ហិ​ង្សាវាយ​ទៅ​លើ​មេការ​ជាជនជាតិ​ចិន ម្នាក់​បណ្តាល​ឱ្យរ​ងរ​បួស កាលពី​រសៀល​ថ្ងៃ​ទី​០៣ មករា នៅ​ក្នុង​រោងចក្រ​ជី​ន​យី ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ បន្ទាប់​ពី​មាន​ទំនាស់​ជាមួយ​គ្នា ។

​សមត្ថកិច្ច​នគរបាលព្រហ្ម​ទណ្ឌ​កំរិត​ស្រាលនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់មានឈ្មោះ តង់ រី អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅភូមិ​ស្ពាន​ពោ​ធិ៏ ឃុំ​សេដ្ឋី ស្រុក​សាមគី្គ​មាន​ជ័យ និង​ម្នាក់​ទៀត​ឈ្មោះ ឆាន ធា អាយុ​២៩​ឆ្នាំ មាន​ទីលំនៅភូមិ​ស្នាយ ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ។ ចំណែកជនជាតិ​ចិន​រង​របួស​មានឈ្មោះ ឡា ដាំង​ ធ្វើ​ជា​មេការ​ក្នុង​រោងចក្រ ខាងលើ ។

​ប្រភព​ដដែល​បាន​បន្ត​ថា កាលពី​វេលា​ម៉ោងជា​ង៣​រសៀល​ថ្ងៃ​ទី​០៣ មករា ២០១៦ ជនសង្ស័យទាំង​២​នាក់ រួម​ជាមួយ​កម្មករ​ក្នុង​រោងចក្រ ២-៣​នាក់​ទៀត បាន​នាំ​គ្នា​ផឹកស្រាអស់​ជាង​២​លី​ត្រ ហើយ​ក៏​មាន​ទំនាស់​ជាមួយ​គ្នា បន្ទាប់​មក​ក៏​រាលដាលឈ្លោះ​ជាមួយ​មេការ​ជនជាតិ​ចិន​ម្នាក់ ពេល​នោះជនជាតិ​ចិន​រូប​នោះ​បានរ​ត់ទៅ​ប្រាប់​ឈ្មោះ ឡា ដាំង ដែល​ជា​ជនជាតិ​ចិន ថា​កម្មករ​ខ្មែរ​រករឿង​ឈ្លោះ ហើយ ឈ្មោះ ឡាដាំង បាន​ចេញ​មក និង​បាន​ធ្វើ​សកម្មភាព​យក​ទូរ​សព្ទ័​ដៃថតកម្មករ​ខ្មែរ ភ្លាម​នោះជនសង្ស័យ​ទាំង​ពីរ​នាក់​ក៏​បាន​ប្រវាយប្រតប់​គ្នា​ជាមួយ​ជនជាតិ​ចិន​ឈ្មោះ ឡា ដាំង ដោយវាយទៅវិញ​ទៅ​មកបណ្តាល​ឱ្យជនជាតិ​ចិនរបួស​ក្បាល​ ដោយ​ត្រូវ​កម្មករ​ខ្មែរ​វាយមួយ​ដំបង​ឬ​ស្សី  រួច​រត់​ចូលក្នុង​រោងចក្រ ចំណែក​កម្មករ​ខ្មែរដែល​ជា​ជនសង្ស័យ​ខាងលើបាន​រង​របួស​ខ្លះ​ដែរ ហើយ​បានរ​ត់ទៅ​ផ្ទះ តែ​ក្រោយមក​ត្រូវ​បាន​សមត្ថកិច្ចចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ជនជាតិ​ចិន​ឈ្មោះ ឡាដាំង រួប​នោះ​ដាក់ពាក្យបណ្តឹង ។

​សមត្ថកិច្ច​បាន​ប្រាប់​ថា ជនជាតិ​ចិន​រូប​នោះ​បាន​ទៅ​ព្យាបាល​របួស​នៅ​ភ្នំពេញ តែ​មិនដឹង​ថា របួស​កំរិត​ណា​នោះ​ទេ  ។​ ចំណែក​ជនសង្ស័យ​ទាំង​២​នាក់បាន​ប្រាប់​សមត្ថកិច្ច​ថា គឺ​មក​ពី​ជនជាតិ​ចិនយក​ប៉ែល​មក​វាយលើ​ពួក​ខ្លួន​មុន ទើប​ខ្លួន​តដៃ ដោយ​ចាប់​ប៉ែល​ជាប់​បាន​វាយ​តដៃ​វិញ ៕
                                                                                                                         ​