មូលហេតុ BBU ប្រកាស​​មិនចូល​រួម​ប្រកួត​ Hun Sen Cup និង​​លីគ​កំពូល​កម្ពុជា​ ២០១៦

មូលហេតុ BBU ប្រកាស​​មិនចូល​រួម​ប្រកួត​ Hun Sen Cup និង​​លីគ​កំពូល​កម្ពុជា​ ២០១៦

ក្លឹប​​បាល់​ទាត់​បៀលប្រាយ​យូណាយ​ធីត ​(BBU) បាន​ប្រកាស​ថា​មិន​ចូល​រួម​ប្រកួត​ពាន​រង្វាន់​ Hun Sen Cup និង​​លីគ​​បាល់ទាត់​កំពូល​កម្ពុជា​​រដូវ​កាល​​២០១៦ ដែល​ចាប់​ផ្ដើម​នា​ខែ​កុម្ភៈ​ ​ខាង​មុខ​នេះ​។

 

មូលហេតុ BBU ប្រកាស​​មិនចូល​រួម​ប្រកួត​ Hun Sen Cup និង​​លីគ​កំពូល​កម្ពុជា​ ២០១៦
​ក្លឹប​បាល់ទាត់​បៀលប្រាយ​

 

តាម​ការ​ឲ្យ​ដឹង​ពី​លោក​ ស៊ុំ វណ្ណា ​គ្រូ​ជំនួយ​​របស់​ក្លឹប​បាល់​ទាត់​បៀល​ប្រាយ​​ថា ក្រោយ​ជួប​ប្រជុំ​ជាមួយ​អ្នក​ចាត់​ការ​​របស់​ក្លឹប​កាល​ពី​​ល្ងាច​ម្សិល​មិញ​នេះ​ ថ្នាក់​ដឹក​នាំ​ក្លឹប​បៀល​បា្រយ​បាន​សម្រេច​​​​ផ្អាក​​​ចូល​រួម​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់​ Hun Sen Cup ​និង​ លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០១៦ ដោយ​មិន​ទាន់​ដឹង​ពី​ពេល​វេលា​ចូល​រួម​ឡើង​វិញ​ឡើយ។ លោក​បញ្ជាក់​ថា ក្លឹប​គ្រាន់​តែ​ផ្អាក​ក្នុង​ការ​ចូល​រួម​ប្រកួត​ដោយ​គ្មាន​ពេល​កំណត់​ប៉ុណ្ណោះ ប៉ុន្តែ​មិន​មាន​ន័យ​ថា រំសាយ​ឡើយ។

 

លោក​​បន្ថែម​ថា មូល​ហេតុ​ដែល​​​បណ្តាល​ឲ្យ​​​ផ្អាក​ការ​ចូល​រួម​ការ​ប្រកួត​នេះ​ គឺ​​​ដោយ​សារ​​ក្លឹប​​​កំពុង​​​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​​សម្រាប់​ការ​ទ្រទ្រង់​ក្លឹប​ក្នុង​ការ​ចូល​​ប្រកួត​ក្នុង​លីគ​បាល់ទាត់​កំពូល​កម្ពុជា និង​ពាន​រង្វាន់​ Hun Sen Cup។

 

សម្រាប់​ការ​ប្រកួត​លីគ​បាល់ទាត់​កំពូល​កម្ពុជា​រដូវ​កាល​២០១៥​កន្លង​ទៅ​នេះ ក្លឹប​បៀបប្រាយ​បាន​ស្ថិត​នៅ​លេខ​រៀង​ទី​​៨ ​ដោយ​មាន​២៧​ពិន្ទុ​ បន្ទាប់​ពី​ឈ្នះ​៧ ស្មើ​៦ និង​ចាញ់​៩។ ចំពោះ​ពាន​រង្វាន់ Hun Sen Cup 2015 វិញ ក្លឹប​មួួ​យ​បាន​ធ្លាក់​ត្រឹម​៨​ក្រុម​ចុង​ក្រោយ។ ទោះ​ជា​យ៉ាង​ណា​កាល Hun Sen Cup 2014 បៀល​ប្រាយ​បាន​ចំណាត់​ថ្នាក់​លេខ​២ បន្ទាប់​ពី​ចាញ់​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​២-០ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ៕

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​