Benitez៖ “ជា​កិត្តិយស​សម្រាប់​ខ្ញុំ​ដែល​ធ្លាប់​ដឹក​នាំ Real Madrid”

Benitez៖ “ជា​កិត្តិយស​សម្រាប់​ខ្ញុំ​ដែល​ធ្លាប់​ដឹក​នាំ Real Madrid”

Rafael Benitez បាន​ផ្ញើ​សារ​ជា​ពាក្យពេចន៍​ចុង​ក្រោយ​ប៉ុន្មាន​ម៉ាត់​ នៅមួយ​ថ្ងៃ​ក្រោយ​មាន​ការ​បណ្ដេញ​រូប​លោក​ចេញ​ពី​ទឹកដី Santiago Bernabéu។

 

គ្រូ​បង្វឹក​វ័យ​៥៥ឆ្នាំដែល​ជា​ជនជាតិ​អេស្ប៉ាញ​កើត​នៅ​ក្នុង​ទីក្រុង Madrid បាន​និយាយ​ថា៖ “ខ្ញុំ​ចង់​ប្រាប់​អ្នក​រាល់​គ្នា ចាប់​ពី​គណៈ​គ្រប់គ្រង​ក្លិប, បុគ្គលិក និង​អ្នក​គាំទ្រ​ថា​ការ​បាន​ដឹកនាំ​ក្លិប​មួយ​នេះ គឺជា​កិត្តិយស​ធំ​ណាស់សម្រាប់​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​កើត ធំធាត់ ក្លាយ​ជា​កីឡាករ និង​ចុងក្រោយ​ក្លាយ​ជា​គ្រូ​បង្វឹក​នៅ​ទីនេះ”។

 

Benitez៖ “ជា​កិត្តិយស​សម្រាប់​ខ្ញុំ​ដែល​ធ្លាប់​ដឹក​នាំ Real Madrid”

 

“ក្នុង​នាម​ជា​ប្រជាជន​មាន​ដើម​កំណើត​នៅ Madrid ខ្ញុំ​សូម​ជូនពរ​ដល់​លោក Zinedine Zidane បុគ្គលិក កីឡាករ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ សំណាង​ល្អ និង​ទទួល​បាន​ជោគជ័យ”។ ​Benitez បន្ថែម​ដូច្នេះ។

 

គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​ត្រូវ​បាន Real Madrid បញ្ចប់​ពី​ការងារ​ក្រោយ​ដឹកនាំ​ក្រុម​ចាញ់​តែ​៣​ប៉ុណ្ណោះ ក្នុងចំណោម​២៥​ប្រកួត ជួយ​ក្លិប​ឆ្លង​ទៅ​វគ្គ១៦ក្រុម​ចុង​ក្រោយ Champions League តែ​ធ្លាក់​ចេញ​ពី Copa del Rey ដោយសារ​បំពាន​ច្បាប់​របស់​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ៕

 

ចុចអានអត្ថបទពាក់ព័ន្ធ៖ ហេតុ​​ផល៦​​យ៉ាង ដែល​ Benitez ​ត្រូវ​ Real បណ្ដេញ​ចេញ

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ bbc