​ហេតុអ្វី​បានជា​ស្ត្រី​ចាប់អារម្មណ៍​បុរស​ដែល​មាន​រោម​លើ​ដើមទ្រូង​?

​ហេតុអ្វី​បានជា​ស្ត្រី​ចាប់អារម្មណ៍​បុរស​ដែល​មាន​រោម​លើ​ដើមទ្រូង​?

​មនុស្ស​យើង​ម្នាក់ៗ​សុទ្ធតែ​មាន​រោម​លើ​រាងកាយ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​មនុស្ស​ប្រុស​ហាក់​មាន​វា ច្រើន​ជាង​មនុស្ស​ស្រី​? ជា​ការពិត​ណាស់ មិន​ថា​ប្រុស​ឬ​ស្រី គឺ​សុទ្ធតែ​មាន​ចំនួន​ឬ​ស​សក់​/ រោម ក្នុង​ចំនួន​ដូចគ្នា ប៉ុន្តែ​មនុស្ស​ប្រុស គឹ​មាន​នូវ​ប្រភេទ​រោម​ដែល​អាច​មើលឃើញ និង​ក្រាស់​ជាង មនុស្ស​ស្រី​។ ជាធម្មតា ភាព​ក្រាស់​នេះ​គឺ​មាន​ទំនាក់ទំនង ជាមួយ​នឹង​សភាព​រោម​ឬ​សក់ នៅលើ​ក្បាល ឬ​នៅ​ប្រដាប់ភេទ​។ បុរស​ច្រើន​មាន​រោម​ប្រភេទ​នេះ នៅត្រង់​ដើមទ្រូង ខ្នង និង​កន្លែង​ផ្សេងៗ​ទៀត​។

​មនុស្ស​ស្រី​ក៏​អាច​មាន​នូវ​ប្រភេទ​រោម​ទាំង​នេះ​ដែរ ប៉ុន្តែ​វា​ហាក់​មាន​សភាព​ស្តើង​ជាង និង​ពិបាក​នឹង​មើលឃើញ​ជាង​មនុស្ស​ប្រុស​។ ជាក់ស្តែង ភាពខុសគ្នា​នេះ ក៏​មាន​ទំនាក់ទំនង​ទៅ​នឹង​ភាព​ទាក់ទាញ​ខាង​ផ្លូវភេទ​ផងដែរ​។ ជា​ឧទាហរណ៍ សត្វ​ក្ងោក​តែង​បញ្ចេញ​កន្ទុយ​រោម​ស្លាប​ដ៏​ស្អាត របស់​វា និង​បង្ហាញ​រាង​របស់​វា​ម្តងៗ ដើម្បី​ទាក់ទាញ​នូវ​ចំណាប់អារម្មណ៍​ពី​សត្វ​ក្ងោក​ញី​។

​ប៉ុន្តែ តើ​ហេតុអ្វី​ទៅ​បាន​ជា​មនុស្ស​ប្រុស​ដែល​មាន​រោម​ច្រើន​ហាក់​នឹង​មាន​ភាព​ទាក់ទាញ​ចំពោះ​មនុស្ស​ស្រី​?

  1. ពួកគេ​មាន​កម្រិត​អរ​ម៉ូ​ន​តេស្តូ​ស្តេ​រ៉ូន​ខ្ពស់​។ នៅពេល​ដែល​បុរស​មាន​អរ​ម៉ូ​ន​ប្រភេទ​នេះ​ក្នុង កម្រិត​ច្រើន នោះ​ពួកគេ​ហាក់​នឹងមាន​ចំណង់​ផ្នែក​ផ្លូវភេទ​ខ្ពស់​,​រស់នៅ​បាន​យូរ និង​មាន​ទំនុកចិត្ត​ខ្ពស់​, ស្មោះត្រង់​, មាន​ថាមពល​ខ្លាំង និង​មាន​ភាព​សុទិដ្ឋិនិយម​ក្នុង​ជីវិត​។​
  2. ពួកគេ​មាន​ភាព​ឆ្លាត​វៃ​។ លោក​វេជ្ជបណ្ឌិត Aikarakudy Alias ឯកទេស​ផ្លូវចិត្ត ដែល​កំពុង​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​លើ​ទំនាក់ទំនង​រវាង​រោម​នៅ​លើ​រាងកាយ និង​ភាព​វៃ​ឆ្លាត បាន​និយាយថា មនុស្ស​ប្រុស​ដែល​មាន​រោម​នៅ​លើ​ដើមទ្រូង ហាក់​នឹង​ត្រូវ​បាន​សង្កេតឃើញ​មាន​ក្នុង​ក្រុម​វេជ្ជបណ្ឌិត និង​ក្រុម​មនុស្ស​ដែល​មាន​ការអប់រំ​ខ្ពស់ ធៀប​ក្នុងចំណោម​ប្រជាជន​ទូទៅ​។​
  3. ពួកគេ​ជា​មនុស្ស​ដែល​មាន​សុខភាព​ល្អ​។ បុរស​ដែល​មាន​រោម​លើ​ដើមទ្រូង​ច្រើន គឺ​អាច​ឆាប់​រកឃើញ​នូវ​ពពួក​សត្វល្អិត​នៅ​លើ​រាងកាយ​របស់​ពួកគេ​។ នៅ​ក្នុង​ការស្រាវជ្រាវ​មួយ ដែល​សិក្សា​ដោយ​លោក Michael Siva-Jothy បាន​រកឃើញថា សត្វល្អិត​ភាគច្រើន​តែង​ខាំ​មនុស្ស​ដែល​មិនសូវមាន​រោម​នៅលើ​ដៃ ដែល​វា​ហាក់​ងាយ​នឹង​អោយ​ពួក​វា​ជញ្ជក់​ឈាម​បាន​ស្រួល​ជាង បុរស​ដែល​មាន​រោម​ច្រើន​។

​លើសពីនេះទៅទៀត បុរស​ដែល​មាន​រោម​នៅលើ​ដើមទ្រូង អាច​ជួយ​ធ្វើអោយ​មនុស្ស​ស្រី​មាន​ភាពកក់ក្តៅ​នៅក្នុង​ពេល​យប់ ហើយ​ពួកគេ​មើល​ទៅ​សាក​សមជា​បុរស​គ្រប់លក្ខណៈ​ម្នាក់​ដែល​មាន​ភាព​ទាក់ទាញ និង​សង្ហា​ក្នុង​កែវ​ភ្នែក​មនុស្ស​ស្រី​ភាគច្រើន ៕

ប្រែសម្រួល៖ ម៉ុត ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី06  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។