បេ​ប៊ី មិនទាន់​ច្បាស់​ក្នុង​ចិត្ត ថា​គួរ​រើសយក​មួយណា​

តារា​សម្តែង និង​ចម្រៀង​កញ្ញា បេ​ប៊ី បាន​ចូល​ធ្វើជា​ពិធី​ការិនី នៅ​ស្ថានីយ៍ទូរទស្សន៍ CTN អស់ រយៈពេល​ជិត​ពីរ​ឆ្នាំ​មកហើយ រយៈពេល​នេះ នាង​ក៏​ក្រសោប​បានប្រជាប្រិយភាព​គួរឱ្យកត់សម្គាល់​ផងដែរ​។​ ទោះជា​យ៉ាងណា លទ្ធផល​ការងារ​ជោគជ័យ​នៅ CTN បេ​ប៊ី ហាក់​មិនសូវ​សប្បាយចិត្ត​សោះ នៅពេលដែល​នាង​ត្រូវបាន​ទូរទស្សន៍​ផ្សេងទៀត​បាន​ហៅ​ឱ្យទៅ​កាន់​កម្មវិធី ដោយ​មិនចាំបាច់​ចុះ​កុងត្រា តែ​នាង​មិនអាច​ទៅបាន​។

បេ​ប៊ី មិនទាន់​ច្បាស់​ក្នុង​ចិត្ត ថា​គួរ​រើសយក​មួយណា​

​ព័ត៌មាន​នេះ ពេល​ផ្តល់​បទ​សម្ភាស​ជាមួយ​អ្នកយកព័ត៌មាន​របស់​យើង បេ​ប៊ី បាន​ប្រាប់ថា មួយរយៈ​នេះ នាង​ពិត​ជាមាន​ទូរទស្សន៍​ពីរ​ផ្សេងទៀត បាន​ទាក់ទង​ហៅ​នាង​ឱ្យកាន់ការ​ងារ​ជា​ពិធី​ការិនី​ពិតមែន ហើយ​នាង​ក៏​ចាប់អារម្មណ៍​ដែរ​។ ប៉ុន្តែ​ការងារ​នេះ នាង​មិនអាច​ទទួលយកបាន ព្រោះ​ជាប់​កុងត្រា​ជាមួយ CTN ។​

បេ​ប៊ី មិនទាន់​ច្បាស់​ក្នុង​ចិត្ត ថា​គួរ​រើសយក​មួយណា​

​រយៈពេល​កុងត្រា​ចាស់​របស់​តារា​រូបនេះ ជាមួយ​CTN ក៏​ជិត​ចប់​ហើយ​ដែរ ប៉ុន្តែ​សម្រាប់​ការបន្ត​កុងត្រា​ថ្មី​នោះ បេ​ប៊ី បាន​ប្រាប់ថា នាង​មិនទាន់​ច្បាស់​ក្នុង​ចិត្ត​ថា ត្រូវ​បន្តទៀត​ឬ​យ៉ាងណា​នោះទេ ព្រោះ​ពេល​ថ្មីៗ​នេះ នាង​ក៏​បង្កើន​ការងារ ពិធី​ការិនី​ឱ្យបាន​ច្រើន​កម្មវិធី​ផងដែរ ដូច្នេះហើយ សម្រាប់​ការងារ​ថ្មី មិន​ចុះ​កុងត្រា​ប្រហែលជា​ជម្រើស​របស់​នាង​៕ ប្រមាញ់ តារា​