​ក្នុង​ឆ្នាំ​២០១៥​ ក្រុម​ហ៊ុន Hauwei រក​ប្រាក់​ចំណូល​បាន​ជាង​៦០​ពាន់​លាន​ដុល្លារ​អាមេរិក​

​យោងតាម​ការ​ចុះ​ផ្សាយ​របស់ ​The Wall Street Journal កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ បាន​ឲ្យដឹងថា ​ក្រុមហ៊ុនបច្ចេកវិទ្យា​ចិន Huawei Technologies ​Co អាច​រក​ប្រាក់​ចំណូលបាន​រហូត​ដល់ទៅ ​៦០,១​ពាន់​លាន​ដុល្លារ​អាមេរិក ​ដែល​កើន​ឡើង​ប្រមាណ ៣៥,៣​ភាគរយ​។​
​ក្នុង​ឆ្នាំ​២០១៥​ ក្រុម​ហ៊ុន Hauwei រក​ប្រាក់​ចំណូល​បាន​ជាង​៦០​ពាន់​លាន​ដុល្លារ​អាមេរិក​
​តាម​ប្រភព​ដដែល​បានបញ្ជាក់​ថា ​ប្រាក់​ចំណូល​ភាគ​ច្រើន​របស់​ក្រុម​ហ៊ុន​បច្ចេក​វិទ្យាដ៏​ធំ​របស់​ចិន​មួយ​នេះ​បាន​មក​ពីការលក់​ស្មាត​ហ្វូន ​ដោ​យ​ក្នុងឆ្នាំ​២០១៥ ​មានស្មាត​ហ្វូន​ចំនួន​១០០លាន​គ្រឿង ​ត្រូវ​បាន​លក់ចេញ ​បើ​ប្រៀប​ធៀបនឹង​ឆ្នាំ​មុន​ មាន​ការកើនឡើងប្រមាណ​៣៣ភាគរយ​។ ​នេះ​បើ​តាមលោក Guo ​Ping ​នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​ Huawei ​សរសេរ​សំបុត្រ​ផ្ញើរ​ទៅកាន់​បុគ្គលិករបស់​លោក​។ ដោយ​ឡែក​ បើ​តាម​ទិន្នន័យ​របស់​ក្រុម​ហ៊ុន​ស្រាវ​ជ្រាវ ​IDC ​បាន​ឲ្យ​ដឹង​ថា ស្មាត​ហ្វូន​របស់ ​Hwawei មាន​កំ​ណើនខ្លាំងនៃការ​លក់​ចេញ​នៅ​ត្រី​មាស​ទី៣ ​ពោល​គឺ​មានការ​កើន​ឡើងរហូត​ដល់​ទៅ​៦១​ភាគ​រយឯណោះ​៕​
ប្រែសម្រួល៖ ស៊ាវ ឈាន
ប្រភព៖ WSJ