គង់ វង្សយ៉ាទី មិនចង់មានភាពហ៊ឺហារ ដោយសារទ្រព្យ ក្តៅក្រហាយទេ

ភ្នំពេញ៖ ពិធីការិនីដែលកំពុងតែឡើងកូដ ទាំងការសម្តែង និងជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ស៊ីធីអ៊ីន កញ្ញា គង់ វង្សយ៉ាទី បានប្រាប់ឲ្យដឹងថា សម្រាប់នាងរាល់ថ្ងៃនេះ គឺមានកេរ្តិ៍ឈ្មោះល្បី មានលុយអាចរស់នៅបាន ដោយសមត្ថភាពខ្លួនឯង ហើយមិនចាំបាច់ទៅស្រវ៉ា យកភាពហ៊ឺហារស៊ីវិល័យ ពីអ្នកមានទ្រព្យណាឡើយ នាំក្តៅក្រហាយដល់ខ្លួនឯង ។

ជួបសម្ភាសន៍ជាមួយ Looking TODAY តាមទូរស័ព្ទ នៅពេលថ្មីៗនេះ នាងបានប្រាប់ឲ្យដឹងថា «សម្រាប់កន្លងមកធ្លាប់មានការលេចឮថា ខ្ញុំមានអ្នកនេះអ្នកនោះ ទំនុកបំណងឫក៏មានអ្នកមានទ្រព្យ ត្រៀមទិញរថយន្តទំនើប សម្រាប់ខ្ញុំនោះ គឺនាងសុំចេញមុខច្រានចោលទាំងស្រុង ខ្ញុំមិនត្រូវការរបស់អ្នកណាទេ ជាពិសេសទ្រព្យដែលយក មកហើយក្តៅក្រហាយ ធ្វើឲ្យយើងជួបប្រទះបញ្ហា មិនឈប់មិនឈរ និងអាចនាំឲ្យខ្ញុំខូចកិត្តិយសថែមទៀត» ។

តារាសម្តែងស្រីស្អាត ដែលចាប់ផ្តើមមានឈ្មោះបោះសំឡេងខ្លាំង ក្នុងអាជីពជាពិធីការិនីរូបនេះ បានប្រាប់ឲ្យដឹងទៀតថា ធម្មតាទេសម្រាប់មនុស្សគ្រប់រូប តែងតែប្រាថ្នាចង់បានរបស់ល្អ ស៊ីវិល័យ ជិះរថយន្តទំនើបៗ ដើម្បីធ្វើឲ្យខ្លួនឯងមើលទៅហ៊ឺហារហើយ សូម្បីតែនាងក៏ចង់បានដែល តែត្រូវរង់ចាំមើល សមត្ថភាពរបស់ខ្លួនថា អាចរកចំណូលបានកម្រិតណា ហើយអាចផ្លាស់ប្តូររថយន្ត បានត្រឹមស៊េរីណា ដើម្បីឲ្យសមនិងខ្លួនឯង ។

តារារូបនេះបានប្រាប់ឲ្យដឹងទៀតថា ជាទូទៅនាងតែងតែឮព័ត៌មានថា មានអ្នកនេះអ្នកនោះ ទំនុកបម្រុងអ្នកសិល្បៈ មិនដែលដាច់ទេ តែការដែលនិយាយបែបនោះ មិនត្រូវទាំងអស់ទេ ព្រោះថាមានអ្នកសិល្បៈច្រើនណាស់ ដែលខំប្រឹងរកចំណូលដោយខ្លួនឯង ព្រោះតែមិនចង់រំពឹងលុយកាក់ ទ្រព្យសម្បត្តិពីអ្នកមានណាឡើយ ជាពិសេសអ្នកដែលមានប្រពន្ធកូនរួច ព្រោះថាលុយកាក់ទាំងនោះ បានមកគឺក្តៅក្រហាយណាស់ ៕