គួរឲ្យភ្ញាក់ផ្អើល! ចិន សាងសង់ រូបសំណាក់ លោក ម៉ៅ សេទុង ពណ៌មាស កំពស់ជិត ៤០ម៉ែត្រ

ចិន៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រុក និងអ្នកជំនួញចិន បានសាងសង់ រូបសំណាក់ អតីតមេដឹកនាំ បក្សកុម្មុយនីស លោក ម៉ៅ សេទុង (Mao Zedong) នៅក្នុងទីក្រុង Tongxu ខេត្ត Henan ប្រទេសចិន មានកំពស់ ៣៦ម៉ែត្រ ដោយលាបពណ៌មាស និងចំណាយអស់ប្រាក់ ប្រមាណជា ៤៥ម៉ឺន ដុល្លារអាមេរិក ឯណោះ។

គួរឲ្យភ្ញាក់ផ្អើល! ចិន សាងសង់ រូបសំណាក់ លោក ម៉ៅ សេទុង ពណ៌មាស កំពស់ជិត ៤០ម៉ែត្រ

គួររំលឹកផងដែរថា អស់រយៈពេល ៤០ឆ្នាំមកហើយ នៃការស្លាប់បាត់បង់ជីវិត របស់អតីតមេដឹកនាំ បក្សកុម្មុយនីស លោក ម៉ៅ សេទុង ដោយលោកត្រូវបាន គេដាក់រហ័ស្សនាម ឲ្យថា “Great Helsman”។

គួរឲ្យភ្ញាក់ផ្អើល! ចិន សាងសង់ រូបសំណាក់ លោក ម៉ៅ សេទុង ពណ៌មាស កំពស់ជិត ៤០ម៉ែត្រ
គួរឲ្យភ្ញាក់ផ្អើល! ចិន សាងសង់ រូបសំណាក់ លោក ម៉ៅ សេទុង ពណ៌មាស កំពស់ជិត ៤០ម៉ែត្រ

ផ្ទុយទៅវិញ លោក ម៉ៅ សេទុង ត្រូវបានគេចាត់ទុកថា ជាឃាតករសម្លាប់រង្គាល ក្នុងប្រវត្តិសាស្រ្ត ពិភពលោក ដោយរបាយការណ៍ បានឲ្យដឹងថា គាត់បានសម្លាប់ ជីវិតមនុស្ស រហូតដល់ទៅ ៤៥លាននាក់ឯណោះ ដែលចំនួន នៃការស្លាប់នេះ ស្មើនឹងចំនួន នៃប្រជាជន របស់ប្រទេសអេស្ប៉ាញ។

ក្នុងនោះដែរ ខេត្ត Henan ជាខេត្តដ៏ក្រីក្របំផុតមួយ របស់ប្រទេសចិន ហើយក៏ជាខេត្ត ដែលរងផលប៉ះពាល់ ខ្លាំងបំផុត ដោយសារតែ ការអត់អាហារ ដែលបណ្តាលមកពី ឧស្សាហូបនីយកម្ម ឥតឈប់ឈរ របស់លោក ម៉ៅ សេទុង ដែលត្រូវបាន គេឲ្យឈ្មោះថា “Great Leap Forward”។

ទោះបីជាយ៉ាងណាក៏ដោយ លោក ម៉ៅ សេទុង នៅតែមានភាពល្បីល្បាញ នៅក្នុងប្រទេសចិន ដោយរូបសំណាក់ របស់លោក មានស្ទើរពាសពេញ ប្រទេសចិន។ ជាមួយគ្នានេះដែរ រូបគំនូរ របស់លោក ក៏ត្រូវបានភ្ជួរ នៅពីមុខ ក្លោងទ្វា នៃព្រះបរម្យរាជ្យវាំង ក្នុងទីក្រុងបេកាំង ខណៈនៅលើ ក្រដាសប្រាក់ចិន ក៏មានរូបលោក ផងដែរ៕

គួរឲ្យភ្ញាក់ផ្អើល! ចិន សាងសង់ រូបសំណាក់ លោក ម៉ៅ សេទុង ពណ៌មាស កំពស់ជិត ៤០ម៉ែត្រ
គួរឲ្យភ្ញាក់ផ្អើល! ចិន សាងសង់ រូបសំណាក់ លោក ម៉ៅ សេទុង ពណ៌មាស កំពស់ជិត ៤០ម៉ែត្រ

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត