ឡេង មុន្នី​រចនា រកស៊ី​ពិបាក​​រហូត​ដល់​យំ​ក៏​មាន

ឡេង មុន្នី​រចនា រកស៊ី​ពិបាក​​រហូត​ដល់​យំ​ក៏​មាន

ឡេង​ មុន្នី​រចនា ថ្លែង​កាល​ខួប​កំណើត​ ថន លក្ខិណា ថា​នាង​រវល់​ជាមួយ​ការ​រក​ស៊ី​ពេក​​ម្យ៉ាង​​​ការងារ​នោះ​ពិបាក​ក្នុង​ការ​គ្រប់​គ្រង​ រហូត​ពេល​ខ្លះ​​អង្គុយ​យំ​ម្នាក់​ឯង​ក៏​មាន​ ។

 

រចនា​ថ្លែង៖ “របរ​រក​ស៊ី​ដឹក​ឡាន ​និង​ជួល​ឡាន​​ធំ​ៗនេះ​គឺ​មិន​ងាយ​ស្រួល​នោះ​ទេអូន​ ដើរ​ដេក​អង្គុយ ពេល​ខ្លះ​ចូល​បន្ទប់​ទឹក​ក៏​​ត្រូវ​គិត​គ្រប់​ជំហាន​ដែរ វា​ពិបាក​ខ្លាំង​ណាស់​ មិន​មែន​អ្នក​ខ្លះ​ឃើញ​ថា​សិល្បៈ​សប្បាយ​រហូត​នោះ​ទេ។ ជួន​កាល​​ធុញ​ថប់​ពេក​ គិត​មិន​ចេញ​ រហូត​ដល់​អង្គុយ​យំ​ក៏​មាន​ដែរ​អូន​”។

 

ទស្សនា​វីដេអូ សម្ភាសន៍ ឡេង មុន្នីរចនា៖

 

 

របរ​នេះ​ ឡេង មុន្នីរចនា ប្រាប់​ថា​​មិនមែន​នាង​បើ​ក​ផ្ទាល់​ដោយ​ខ្លួន​ឯង​ទេ វា​ជា​ការងារ​ដែល​នាង​រ៉ាប់​រង​ត​ពី​លោក​ឪពុក​ ព្រោះ​តែ​​លោកកាន់​តែ​​មាន​វ័យ​ចាស់​មិន​អាច​បន្ត​ទៀត​បាន ​ទើប​កូន​ស្រី​រូប​នេះ​​ចាប់​ផ្តើម​ស្នង​ត​ពី​គាត់។

 

ដោយ​សារ​តែ​ការ​ងារ​រក​ស៊ី​ជួល​ឡាន​ធំៗ​​ រវល់​ដក​ឃ្លា​មិន​បាន ធ្វើ​ឲ្យ​​ការ​ងារ​សិល្បៈ​​របស់​ រចនា ​មាន​ភាព​ស្ងប់ស្ងាត់​មិន​សូវ​បាន​ទទួលដូច​ពី​មុន​​ ប៉ុន្តែ​នាង​ប្រាប់​ថា​​ បើ​មិន​ប៉ះ​ពាល់​ការ​រកស៊ី​ នាង​នឹង​ឡើង​ប៉ុស្តិ៍​ជា​ធម្មតា​តាម​ការ​អញ្ជើញ​របស់​អ្នក​ដឹក​នាំ​។

 

តារា​​និយម​ស្លៀក​ពាក់ សិចស៊ី ឡេង មុន្នី​រចនា បន្ថែម៖ ” ការ​ងារ​សិល្បៈ​បង​ដូចជា​រាង​រយាល​ ព្រោះ​តែ​បង​រវល់​ការ​រក​ស៊ី​ផ្ទាល់​ខ្លួន​របស់​បង ប៉ុន្តែ​មិន​មែន​បាន​ន័យ​ថា​បង​ឈប់​ ពី​សិល្បៈ​ទេ​អូន​ ព្រោះ​បង​មាន​មុខ​មាត់​គេ​ស្គាល់​បង​មក​ដល់​សព្វ​ថ្ងៃ ក៏​ដោយ​សារ​សិល្បៈ​នេះ​ឯង”៕

 

ឡេង មុន្នី​រចនា រកស៊ី​ពិបាក​​រហូត​ដល់​យំ​ក៏​មាន

 

យូរី៖ ខ្ញុំ​ក៏​ធ្លាប់​ច្រៀង​ចម្រៀង Original ដែរ!

ចង់​ដឹង​​តួឯក​​ស្រី​បទ”ទីបំផុត” ជា​នរណា​អត់?

 

​អត្ថបទ៖ ថា ម៉ាលីដា

វីដេអូ៖ ទូរសព្ទដៃ