Samsung ទើប​ប្រកាស​កុំព្យូទ័រ​គូ​ប្រកួត​របស់​ MacBook ថ្មី​ទម្ងន់​មិន​ដល់​១​គីឡូក្រាម​


Samsung ទើប​ប្រកាស​កុំព្យូទ័រ​គូ​ប្រកួត​របស់​ MacBook ថ្មី​ទម្ងន់​មិន​ដល់​១​គីឡូក្រាម​

នៅ​ក្នុង​ព្រឹត្តិការណ៍​តាំង​បង្ហាញ​ផលិតផល​បច្ចេកវិទ្យា​ (CES) ឆ្នាំ​២០១៦ ​ក្រុមហ៊ុន​ Samsung បាន​បង្ហាញ​នូវ​ផលិតផល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows ជា​ច្រើន​ប្រភេទ។ ក្នុង​ចំណោម​ផលិតផល​ទាំង​នោះ​ក៏​មាន​កុំព្យូទ័រ​យួរ​ដៃ​មួយ​ប្រភេទ​ដែល​មើល​ទៅ​គួរ​ឲ្យ​ចាប់​ចិត្ត​ជា​ខ្លាំង​ហើយ​ទំនង​ជា​គូ​ប្រកួត​ថ្មី​របស់​ MacBook។

 

Samsung ទើប​ប្រកាស​កុំព្យូទ័រ​គូ​ប្រកួត​របស់​ MacBook ថ្មី​ទម្ងន់​មិន​ដល់​១​គីឡូក្រាម​

 

Notebook 9 ជា​ឈ្មោះ​កុំព្យូទ័រ​ដែល​ Samsung ទើប​ប្រកាស​ ដោយ​វា​មាន​ចែក​ចេញ​ជា​ពីរ​ម៉ូដែល​ផ្សេង​គ្នា​គឺ​ អេក្រង់​ទំហំ​១៣,៣​អ៊ីញ​ និង​ទំហំ​១៥​អ៊ីញ។ ចំពោះ​ម៉ូដែល​អេក្រង់​១៣,៣​អ៊ីញ​មាន​ទម្ងន់​ស្រាល​នឹក​ស្មាន​មិន​ដល់​ ពោល​គឺ​ស្រាល​ជាង​មួយ​គីឡូក្រាម។ ការ​ដែល​មាន​ទម្ងន់​មិន​មាន​ន័យ​ថា​កុំព្យូទ័រ​នេះ​មាន​សមត្ថភាព​ខ្សោយ​នោះ​ទេ​ ដោយ​វា​ត្រូវ​បាន​បំពាក់​មក​ជា​មួយ​នូវ​​ CPU ជំនាន់​ចុង​ក្រោយ​របស់​ Intel មាន​ទាំង​ជម្រើស​ Core i5 ឬ​ Core i7។

 

Samsung ទើប​ប្រកាស​កុំព្យូទ័រ​គូ​ប្រកួត​របស់​ MacBook ថ្មី​ទម្ងន់​មិន​ដល់​១​គីឡូក្រាម​

 

និយាយ​ពី​ RAM វិញ​ក៏​មាន​ជា​ពីរ​ជម្រើស​ដូច​គ្នា​ ​គឺ​ប្រភេទ​ LPDDR3 ៤GB ឬ ៨GB និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ១២៨GB ឬ ២៥៦GB ប្រភេទ​ SDD ដែល​មាន​ល្បឿន​លឿន។ កុំព្យូទ័រ​ទាំង​ពីរ​ម៉ូដែល​នេះ​ដែរ​ក៏​មាន​ដំឡើង​មក​ស្រាប់​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows 10 ​ផង​ដែរ។

 

Samsung ទើប​ប្រកាស​កុំព្យូទ័រ​គូ​ប្រកួត​របស់​ MacBook ថ្មី​ទម្ងន់​មិន​ដល់​១​គីឡូក្រាម​

 

​​​​​​​​ចំពោះ​​ម៉ូដែល​​១៥​អ៊ីញ​ ថាមពល​ថ្ម​របស់​វា​អាច​ប្រើ​ប្រាស់​បាន​រយៈ​ពេល​ដល់​ទៅ​១២​ម៉ោង​ ហើយ​វា​ថែម​ទាំង​មាន​មុខងារ​ Quick Charging ដែល​អាច​សាក​ថាមពល​ពេញ​ប្រើ​ពេល​តែ​២០​នាទី។ ចំណែក​ឯ​ម៉ូដែល​១៣,៣​អ៊ីញ​វិញ​អាច​ប្រើ​ប្រាស់​បាន​​ដល់​ ១០​ម៉ោង​សម្រាប់​ការ​សាក​មួយ​ពេញ។

 

កុំព្យូទ័រ​ថ្មី​នេះ​នឹង​មាន​​ពណ៌​ចំនួន​ពីរ​សម្រាប់​ជ្រើស​រើស​ ​ពណ៌​ប្រាក់​​ និង​ពណ៌​ផ្កាឈូក​ ហើយ​នឹង​មាន​​ដាក់​លើ​លើ​ទីផ្សារ​មួយ​ចំនួន​នៅ​ដើម​ឆ្នាំ​២០១៦​នេះ ដោយ​តម្លៃ​​​​ខាង​ក្រុមហ៊ុន​មិន​ទាន់​បាន​បញ្ជាក់​នៅ​ឡើយ​នោះ៕​​

​​​​​​​​​​

Samsung ទើប​ប្រកាស​កុំព្យូទ័រ​គូ​ប្រកួត​របស់​ MacBook ថ្មី​ទម្ងន់​មិន​ដល់​១​គីឡូក្រាម​​​​​​​​​​​​​​​​
​​​​​
​​​​​​​
ចុច​អាន៖ Lenovo បង្ហាញ​ Laptop ស៊េរី​ថ្មី​មាន​ RAM​ ទំហំ​ 16GB តម្លៃ​តែ​៤៤៩​ដុល្លារ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ SamMobile​​​​​​​, TheVerge