ប្រជាពលរដ្ឋ​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង​ជាង​២០០​នាក់​រំ​ឮ​ក​ខួប​៣៧​ឆ្នាំ​នៃ​ថ្ងៃជ័យ​ជំនះ​៧​មក​រា ១៩៧៩

ខេត្តកំពង់ឆ្នាំង ​៖ «យុវជន​យើង​សព្វថ្ងៃ ខ្លះ​បានដឹង​តាម​រយៈឪពុក​ម្តាយ មាន​ខ្លះ​ទៀត​ចង់​បំភ្លេចរបបខ្មែរក្រហមដែល​បាន​កាប់សម្លាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​អស់​រាប់​លាន​នាក់ ដោយ​ចោទលើ​គណបក្សប្រជាជន​ថា ស៊ី​កេ​រ្តិ៍៧ មក​រា យូរ​ម្ល៉េះ»? ​

លោកប​ណ្ឌិ​ត ចេ​ង ញ៉ា​ន់ អភិបាលរង​ខេត្តកំពង់ឆ្នាំង មានប្រសា​ស​ន៍បែប​នេះក្នុង​ពី​ធី​ប្រារ​ព្វ​ខួបលើក​ទី​៣៧ នៃ​ថ្ងៃជ័យ​ជំនះ ៧​មក​រា ១៩៧៩ -២០១៥  ។ ពិធីនេះ​បាន​ធ្វើ​ឡើង​នៅ​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ​មករា ​​២០១៥ ។

លោកបណ្ឌិត​អភិបាលរង​ខេត្ត​បាន​បន្ត​ថា គេ​ចង់ឱ្យយើង​បំភ្លេច​ថ្ងៃ​៧​មក​រា ដែល​ប្រជារាស្ត្រខ្មែររួច​ផុត​ពី​របប​ព្រៃផ្សៃរបស់​ក្រុម ប៉ុ​ល ​ពត តែ​យើង​នៅ​តែ​ចង​ចាំ​មិន​ភ្លេច ព្រោះ​បាន​ថ្ងៃ​មហា​ជ័យ​ជំនះជា​ប្រវត្តិសាស្ត្រ​នេះ​ហើយទើប​ប្រជាពលរដ្ឋ​ខ្មែរ ដែល​សល់​ពី​ការ​កាប់សម្លាប់បាន​រស់រាន​មានជីវិត​ឡើងវិញ ដែល​ម្នាក់​ៗរង់​ចាំតែ​ថ្ងៃ​ត្រូវ​ខ្មែរក្រហម​សម្លាប់​ចោលប៉ុណ្ណោះ​។

ថ្ងៃ​៧​មក​រា បាន​ក្លាយជា​បុណ្យ​ជាតិសម្រាប់​យើង​ទាំងអស់​គ្នា និង​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ បើ​យើង​ទាំងអស់​គ្នា​មិន​រំ​ឮ​ក​ថ្ងៃនេះ​ទេ​កូនចៅ​យើង​ជំនាន់​ក្រោយ​ពិតជា​មិន​បានដឹង​ឡើយ​។​ ថ្ងៃ​៧ មក​រា ៧៩ គឺ​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្តើមមួយសម្រាប់​ប្រជាពលរដ្ឋ​កម្ពុជាដែល​នៅ​រស់រាន​មានជីវិត ប៉ុន្តែ​បើ​រាជ​រដ្ឋាភិ​បាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់គណបក្ស​ប្រជាជន​កម្ពុជា​គ្មាន​ថ្នាក់ដឹកនាំ​ល្អ​នោះ​ទេ​ក៏​ប្រទេស​ជាតិ​គ្មាន​ការ​រីក​ចំរើន​ដូច​សព្វ​ថ្ងៃនេះ​ដែរ៕

   ​