​ស្លាប​មាន់​បំពងទឹក​អំពិលទុំ​

គ្រឿងផ្សំ៖
- ស្លាបមាន់
- ទឹកអំពិលទុំ
- ខ្ទឹមសចិញ្ច្រាំ
- ម្សៅស៊ុប ស្ករត្នោត ទឹកប្រេងខ្យង 
- ម្សៅឆា ( លាយជាមួយទឹកបន្តិច កូរអោយសព្វ )
- គល់ខ្ទឹម ហាន់ជាកង់តូចល្មម
- ម្ទេស ហាន់តូច ( តិចរឺច្រើនតាមការចូលចិត្ត )
​ស្លាប​មាន់​បំពងទឹក​អំពិលទុំ​
វិធី​ធ្វើ​៖​-​ យក​ស្លាប​មាន់​មក​ប្រលាក់​ជាមួយ​ម្សៅ​ស៊ុបបន្តិច
- ​ដាក់​ប្រេងឆាចូល​ក្នុង​ខ្ទះទុកអោយ​ក្ដៅ រួចដាក់​ស្លាប​មាន់ចូល​ បំពង​អោយ​ឆ្អិន ​រួច​ដួស​ទុកមួយ​អន្លើ​
​- ​ដាក់​ប្រេង​ឆា​ចូលក្នុង​ខ្ទះសារ​ជាថ្មី ​ទុកអោយក្ដៅ រួ​ច​ដាក់​ខ្ទឹម​សចូ​លបំពង​អោយ​ឈ្ងុយ​បន្តិច ​បន្ទាប់​មក​ដាក់​ស្ករ​ត្នោត ទឹក​អំពិល​​ទុំ ម្សៅ​ស៊ុប ទឹក​ប្រេងខ្យង និង បន្ថែម​ទឹក​បន្តិច​ ហើយ​កូរ​អោយ​សព្វ​ចូល​ជាតិ ​រួច​ភ្លក់​មើល​អោយ​ល្មម​តាម​ការចូលចិត្ត ​(រស់ជាតិ​ជូរ​ផ្អែម)
- រួ​ច​ដាក់គល់​ខ្ទឹម ​ម្ទេស និង ម្សៅ​ឆាចូល ​កូរអោយ​សព្វ ​ទើប​ដាក់ស្លាបមាន់​​ចូល រួចកូរ​ត្រឡប់​ចុះ ​ត្រឡប់​ឡើង​​អោយ​សព្វ​ចូលជាតិ​ជាមួយគ្រឿង ទុកអោយពុះ​ចូល​ជាតិ​ រួចដួស​ចេញ​​ ហើយជា​ការ​ស្រេច​ ៕​ 
អត្ថបទ៖ដេវីដ