​ពាក់​​អាវ​ទ្រនាប់មិនត្រឹម​ត្រូវ ​ជាហានិភ័យ​មួយ​ដែល​អាច​កើត​ជំងឺ​ម​ហារីក​សុដន់​​

បើនិ​យាយ​ចំពោះ​មិត្តៗ ​នារី​រាល់​គ្នា​វិញ​អាវទ្រនាប់​ត្រូវបាន​ភ្ជាប់​​ជាមួយ​នឹងទ្រនាប់​ឆ្វេង និង​ស្ដាំ តាំង​ពី​ជំទង់​ម្ល៉េះ​​ វាមិន​ត្រឹម​តែ​អាច​ការពារ​សុដន់ដែល​ធ្វើ​ឲ្យទន់​ខ្សោយ​ក៏​អាច​ជា​រាង​ ប្រភេទ​​រាងកាយ​ដ៏​ស្រស់​ស្អាត​។ ដូច្នេះ​ការ​ពាក់​អាវទ្រនាប់​រយៈ​ពេល​វែង​មិនត្រឹមត្រូវ ​វា​អាចបង្កើន​ហានិភ័យ​នៃមហារីក​សុដន់ ​ហើយ​ក៏​អាច​ក្លាយ​ជាឃាតករ ​លាក់មុខ​មួយ​ ដែលមាន​ការ​គំរាម​កំហែង​ដល់​សុដន់​របស់​ស្ដ្រី​។ ថ្ងៃ​នេះ​យើង​ខ្ញុំ​សូម​ដក​ស្រង់​ចំណុច​មួយ​ចំនួន ​ដែល​ជាចំណេះ​ដឹងសម្រាប់សុភា​ពនារី​ទាំង​ឡាយដូចខាង​ក្រោម​​នេះ​។ 
-​ទំហំ​អាវ​ទ្រនាប់​ធំ​ពេក​បណ្ដាល​ឲ្យ​ផ្នែកទ្រូង​មាន​ការប្រែប្រួលទំហំ​អាវ​ទ្រនាប់ធំ​ពេកវា​មិន​អាច​មានផ​លប៉ះពាល់​ធំធេងដល់​សុខភាពទេ ​ប៉ុន្ដែ​វា​មិន​មាន​ប្រសិទ្ធិ​ភាព​ចំពោះ​រូបរាង​ខ្សែ​កោង​ផ្នែក​ទ្រូង​របស់​ស្ដ្រីឡើយ។ ​ស្ដ្រីមួយ​ចំនួន​ពេល​ជ្រើសរើសអាវ​ទ្រនាប់ សូម​​ណែនាំថា ​ជ្រើស​រើស​អាវ​ទ្រនាប់​ណា​ដែល​មាន​ទំហំ​ធំជាង​មួយលេខដែល​អាចពាក់បានក្នុង​ជីវ​ភាពប្រចាំ​ថ្ងៃ។ ប៉ុន្ដែ​ក៏​មិន​ត្រូវ​ធំ​ពេក​ដែរ​វា​អាច​នឹ​ងងាយ​បណ្ដាល​ឲ្យ​មាន​ការ​ប្ដូរ​សណ្ឋានផ្នែក​ទ្រូង​។ ​-​ទំហំ​អាវទ្រនាប់​តូច​ពេកធ្វើឲ្យ​សាច់ដុំ​លេច​ចេញ​​​មានទ្រឹស្ដី​ជាប់ទាក់​ទងពីទំហំនៃការ​ពាក់អាវទ្រនាប់ សុខចិត្តឲ្យរលុងកុំ​ឲ្យ​តឹង! ​អ្នក​ឯក​ទេស​ផ្នែក​មហារីក​សុដន់​បាន​ដាស់​តឿនថា​៖ «ទំហំអាវ​ទ្រនាប់តូចពេក​អាច​មាន​គៀប​សង្កត់​ដល់​ផ្នែក​ទ្រូវបណ្ដាលឲ្យ ​លីម​​ហ្វម៉ា ឈាម​រត់​មិន​បាន​ល្អងាយ​នឹងបណ្ដាល​ឲ្យ​កើត​ជំងឺមហារីកសុដន់។ ក្រៅ​ពី​នេះ​វា​អាច​ធ្វើ​ឲ្យ​សាច់ដុំ​លេច​ចេញ​បណ្ដាល​ឲ្យសុដន់មួយ​ទៀតមិន ត្រឹម​តែ​ប៉ះពាល់​ដល់​សុខភាព​ទេ​ថែម​ទាំង​ប៉ះពាស់​ភាព​ស្រស់​ស្អាត​ទៀត​ផង​។ -​ខ្សែ​អាវទ្រនាប់​ពាក់តឹងពេកគៀប​សង្កត់​ដល់សុដន់​​ខ្សែអា​វ​ទ្រនាប់តឹងពេក​ក្រៅ​ពីបណ្ដាល​ឲ្យផ្នែក​ស្មាមិនសូវស្រួល ថែម​ទាំង​ធ្វើ​ឲ្យ​អាវ​ទ្រនាប់​មាន​ចលនា​អាវ​ទ្រនាប់​បច្ចុប្បន្ន​សុទ្ធតែមា​ន​ដែក​ថែ​ទាំនៅ​នឹងមួយកន្លែង ពី​ព្រោះ​បើ​សិន​អាវ​ទ្រនាប់មាន​ចលនា​ដែល​ថែទាំ​ដ៏រឹង​​មាំ​នោះ​នឹងអាចមានការគៀបសង្កត់ដល់ជាលិកាសុដន់ បើ​សិន​ស្ថិត​ក្រោម​ស្ថាន​ភាព​មាន​ចលនា​នោះ​អាវទ្រនាប់​មានចលនា​ចាំ​បាច់​ត្រូវផ្លាស់​ប្ដូរអាវទ្រនាប់​ជាបន្ទាន់។​ -​អាវទ្រនាប់​តឹង​ខ្លាំងពេក​ធ្វើ​ឲ្យ​សាច់ខ្លាញ់លៀនចេញ​មិន​ត្រូវ​យល់​ថា ​អាវ​ទ្រនាប់​កាន់តែចង្អៀតប្រសិទ្ធភាព​នៃម៉ូ​ដែលកាន់​តែ​ល្អ​នោះ​​ទេ​។ ​អ្នក​ឯកទេស​ផ្នែក​មហារីក​បានបញ្ជាក់ថា ​អាវ​ទ្រនាប់​តឹង​ពេក​បណ្ដាល​ឲ្យ​ដំណើរ​ឈាម​រត់​មិន​ស្រួល​តឹង​ទ្រូង​មាន​សម្ពាធ​ថែម​ទាំង​មាន​ការ​រំខាន​ពីសាច់​ខ្លាញ់​ដែល​លៀន​ចេញ​ទៀតផង​។ ​កម្រិត​ដែល​តឹង​ចង្អៀត​ដ៏ត្រឹម​ត្រូវ​នោះ​គួរ​តែ​ខ្សែ​សំប៉ែត​អាវ​ទ្រនាប់ ​ស័ក្ដិ​សម​នឹង​ស្បែក​មិន​ចង្អៀត​ដល់​សាច់​ដុំ​ផ្នែក​ក្រោម​ឆ្វេង​ស្ដាំ​នៃ​អាវ​ទ្រនាប់​គួរ​តែ​ស្ថិត​ក្នុង​កម្រិត​មួយ​ដូច​គ្នា​។​ ​ក្រៅពី​ព័ត៌​មានដែល​យើងបាន​លើកឡើង​ខាងលើនេះ ​ក្រៅ​ពី​នេះ​នៅ​មាន​អ្នក​ពាក់​វា​លើស​ពី​១២​ម៉ោង​ក៏​អាច​បង្កើន​​អត្រា​កើត​មាន​ជំងឺ​មហារីកសុដន់ដែរ ពីព្រោះប្រសិនបើនៅក្នុងផ្ទះ​ ឬ​ឱកាស​ដែល​មិន​មែន​ជា​សាធារណៈ​អាច​​ព្យាយាម​កុំពាក់អាវ​ទ្រនាប់អី វា​មានប្រយោជន៍ចំពោះ​ការ​ការ​ពារជំងឺ​មហារីកសុដន់។​ ​តើ​អាវ​ទ្រនាប់​មិ​នត្រឹម​ត្រូវ​អាច​បណ្ដាល​ឲ្យ​សុដន់​មានផលប៉ះពាល់អ្វីខ្លះ​? ​អ្នក​ឯក​ទេស​ផ្នែក​មហារីក​បាន​ពន្យល់​ថា ​ជាបឋ​មអាវ​ទ្រនាប់​មិន​ត្រឹម​ត្រូវ​អាច​ធ្វើ​ឲ្យ​បំព​ង់​ទឹក​​ដោះ​ស្ទះ ពី​ព្រោះ​អាវ​ទ្រនាប់ភ្ជាប់​នឹង​ក្បាល​សុដន់​ពេល​មាន​ចលនា​​ក្បាលសុដន់កកិត ​នឹង​ជាតិ​សរសៃ​អាវ​ទ្រនាប់​ធ្វើ​ឲ្យ​ជាតិ​សរសៃ​ជ្រៀត​ចូល​ទៅ​ក្នុង​បំពង់​ទឹក​ដោះ​។ មិន​យូរ​មិន​ឆាប់​បំពង់​ទឹកដោះ ​នឹង​ស្ទះ​មិនត្រឹម​តែ​មាន​ការប៉ះពាល់​ដល់​ការ​បំបៅ​កូន​ទេ​ថែម​ទាំង​បណ្ដាលឲ្យរ​លាកទៀត​ផង​។ ទីពីរ​គឺងាយ​នឹង​បណ្ដាល​ឲ្យ​ក្បាល​សុដន់​​មានសណ្ឋាន​ក្រហូង​។​ ​ប្រសិន​បើ​ជ្រើស​រើស​ប្រវែង​អាវទ្រនាប់​ខ្លី​ជាង​ទំហំ​ដើមទ្រូង​ ដូច្នេះ​អាវ​ទ្រនាប់នឹង​គៀប​សង្កត់​លើសុដន់​ប៉ះពាល់ដ​ល់​របត់​ឈាម​របស់​សុដន់​នឹង​គៀប​សង្កត់ដល់​ក្បាល​សុដន់ធ្វើឲ្យ​សុដន់​រាប​ស្មើ ​និង​ក្រហូង​ចូល​ក្នុង​ហើយ​ក៏​ប៉ះពាល់ដល់ការ​បំបៅ​កូន​ផង​ដែ​រ។ ដូច្នេះ​មិត្ត​ៗនារី​ចាំ​បាច់​ត្រូវ​ជ្រើស​រើស​អាវ​ទ្រនាប់​ដ៏​សម​ស្រប​បន្ទាប់មក​ពាក់វា​ឲ្យ​បាន​​ត្រឹមត្រូវ​ទើប​អាចការពារ​សុខភាព​សុដន់​បានយ៉ាង​ពិតប្រាកដ៕ 
អត្ថបទ៖ ដេវីដ