រថយន្ត​កុងតឺន័រ​បុក​ម៉ូតូ​បុរស​ម្នាក់​ស្លាប់ នៅ​ផ្លូវ​លេខ​៣៧១

ភ្នំពេញ: បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​បន្ទាប់ពី​ត្រូវ​រថយន្ត​កុងតឺន័រ​រេ​ចង្កូត​ទៅបុក​ម៉ូតូ​កាលពី​វេលាម៉ោង​៨ និង​៤០​នាទី​យប់ ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​មជ្ឍមណ្ឌលមង្គល​ឧ​ត្ត​ម តាម​បណ្ដោយ​ផ្លូវ​លេខ​៣៧១ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។​

 បុរសរងគ្រោះ​ឈ្មោះ ហួ ហ៊ា​ប អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ផ្សារ​ថ្មី ឃុំពាមប្រធ្នោះ ស្រុក​កោះ​សុទិន ខេត្តកំពង់ចាម​។

​មុនពេល​កើតហេតុ​គេ​ឃើញ​បុរសរងគ្រោះ​ជិះ​ម៉ូតូ​ធំ​១​គ្រឿង​ម៉ាក XR ពណ៌​ក្រហម ពាក់ស្លាក​លេខ ភ្នំពេញ 1T-3784 តាម​បណ្ដោយ​ផ្លូវ​លេខ​៣៧១​ក្នុង​ទិស​ដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​កន្លែងកើតហេតុ ស្រាប់​តែមាន​រថយន្ត​កុងតឺន័រ​១​គ្រឿង​ដែល​កំពុងបើកបរ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​បាន​រេ​ចង្កូត​មក​បុក​ម៉ូតូ​ជនរងគ្រោះ​បណ្ដាលឲ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​តែម្តង​។

​ភ្លាមនោះ​អ្នកបើកបរ​កុងតឺន័រ​ក៏បាន​បន្ថែម​ល្បឿន​បើក​គេចខ្លួនបាត់​តែម្តង ។ ក្រោយពីកើតហេតុ សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើការ​វាស់វែង និង​ប្រគល់​សព​ជូនសាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​R

រថយន្ត​កុងតឺន័រ​បុក​ម៉ូតូ​បុរស​ម្នាក់​ស្លាប់ នៅ​ផ្លូវ​លេខ​៣៧១