ក្រុមក្មេងស្ទាវ​ជាង​១០​នាក់​កាប់​ម្ចាស់​ហាង​កាហ្វេ Honey Milk ដាច់​សាច់​ក្បាល​ទាំង​ដុំ​

ភ្នំពេញ: ក្រុមក្មេងស្ទាវ​ប្រមាណ​ជាង​១០​នាក់ ជិះ​ម៉ូតូ​៤​ទៅ​៥​គ្រឿង ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រ៉ៃគ្រប់​ដៃ បាននាំគ្នា​ជិះ​ម៉ូតូ​ទៅ កាប់​ម្ចាស់​ហាង​កាហ្វេ Honey Milk ស្ថិតនៅ​ជាប់​សាលាជម្ពូ​វ័​ន្ត សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បណ្តាល​ឲ្យ​ដាច់​សាច់​ក្បាល​ទាំងដុំ នា​រសៀល​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦​នេះ​។​

ក្រុមក្មេងស្ទាវ​ជាង​១០​នាក់​កាប់​ម្ចាស់​ហាង​កាហ្វេ Honey Milk ដាច់​សាច់​ក្បាល​ទាំង​ដុំ​

​មុនពេល​កើតហេតុ ជនរងគ្រោះ​ជា​ម្ចាស់​ហាង និង​មិត្តភក្តិ ៤-៥ នាក់ កំពុង​អង្គុយ​ផឹកកាហ្វេ ស្រាប់តែ​ក្រុមក្មេងស្ទាវ ជាង​១០​នាក់ ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រ៉ៃ ជិះ​ម៉ូតូ​មកកាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ភ័យខ្លាច​យ៉ាងខ្លាំង​។ ពេលនោះ ជនរងគ្រោះមួយចំនួន​បានរ​ត់ទៅ​ជាន់​លើ នៅសល់តែ​ម្តាយ​ជនរងគ្រោះ​​នៅ​ខាងក្នុង ស្រាប់តែ ក្រុម​បង្ក​បម្រុង​កាប់ ក៏ត្រូវ​កូនរង និង​ជួយ​ទើប​ដាច់​សាច់​ក្បាល យ៉ាង​ដូច្នេះ​។​

ក្រុមក្មេងស្ទាវ​ជាង​១០​នាក់​កាប់​ម្ចាស់​ហាង​កាហ្វេ Honey Milk ដាច់​សាច់​ក្បាល​ទាំង​ដុំ​

​ក្រោយពី​បាន​កាប់​ប្រហារ​បណ្តាល​ឲ្យ​មាន​អ្នករងរបួស​រួច ក្រុម​ក្មេង​ទំនើង​ទាំងនោះក៏បាន​កាប់​ម៉ូតូ ខូច​អស់​៤​គ្រឿង រួចហើយ​យក​ស្លាក​លេខ​២​ទៅ​បាត់​។​ភ្លាម​នោះគេ​បានឃើញ​កម្លាំង​សមត្ថកិច្ច ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជាច្រើន​នាក់ បានមកអន្តរាគមន៍ ដើម្បី​កំណត់​មុខសញ្ញា ងាយស្រួល​ស្រាវជ្រាវ​និង​ចាប់ខ្លួន ក្មេង​ទំ​នើ​ង​ទាំងនោះ​យកមក​ផ្តន្ទាទោស​តាមច្បាប់​។ តែ​ទោះបីជា​យ៉ាងណា​គេ​មិនទាន់​ដឹង​ពីមូលហេតុ នៃ​ការកាប់​ប្រហារ​ដ៏​សាហាវ​បែបនេះ​ទេ គឺជា​រឿង​គំនុំ​ឫ​រឿង​មួយ​ឲ្យ​ប្រាកដ​នោះទេ​។ បច្ចុប្បន្ន​ជនរងគ្រោះ​បាន​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​៕​R