នគរបាល​ក្រុងព្រះសីហនុ ឃាត់ខ្លួន​យុវជន​ម្នាក់ ដែល​លួច​ទូរ​ស័ព្ទរបស់គេ​

ព្រះសីហនុ: យុវជន​ម្នាក់ ដែល​ធ្វើ​សកម្មភាព​ចូល​ផ្ទះ​របស់គេ លួច​ទូរស័ព្ទ​ត្រូវ នគរបាល​ក្រុង ព្រះសីហនុ ឃាត់ខ្លួន នៅ​ល្ងាច​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦ នៅ​ភូមិ​កោះ​តូច សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ​។

​មន្ត្រីនគរបាល​ក្រុងព្រះសីហនុ បានអោយដឹងថា ជនសង្ស័យ​ម្នាក់នេះ ឈ្មោះ រ៉ា សុថា​វ៉ាត អាយុ​១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ នៅ​ជិត​កន្លែង កើតហេតុ​ខាងលើ​។​

​ជនសង្ស័យ បាន​ឆ្លើយ​សារភាព ចំពោះមុខ​សមត្ថកិច្ច​ថា ខ្លួន​ចង់បាន​ទូរស័ព្ទ ប្រើប្រាស់​ពេក និង​អត់​មាន​ប្រាក់ ទិញ​ទូរស័ព្ទ​ទំនើប ក៏បាន​សម្រេចចិត្ត ធ្វើ​សកម្មភាព លួច​ចូលទៅ​ក្នុងផ្ទះ​របស់គេ លួច​យកតែ​ទូរស័ព្ទ ចំនួន​២​គ្រឿង ម៉ាក SAMSUNG ពណ៌​ស ចំនួន​១​គ្រឿង និង​ម៉ាក iPhone 5s ពណ៌​ស ចំនួន​១​គ្រឿង​។ ពេល​បាន​ទូរស័ព្ទ​ហើយ ខ្លួន​ក៏​យក​ទូរស័ព្ទ​ទាំង​២​គ្រឿង មក​ចុច​អួត​មិត្ត​ភ័ក្តិ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន និង​ដកហូត​ទូរស័ព្ទ ចំនួន​២​គ្រឿង នេះ​តែម្តង​។​

​ក្រោយពី​ធ្វើការ​សាកសួរ នគរបាល ក្រុងព្រះសីហនុ ក៏​បញ្ជូន​ជនសង្ស័យ រួម​នឹង​វត្ថុតាង មកកាន់​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ ដើម្បី​កសាង​សំណុំរឿង​បន្ត និង​បញ្ជូន​ជនសង្ស័យ ទៅ​សាលាដំបូង ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕V/S

នគរបាល​ក្រុងព្រះសីហនុ ឃាត់ខ្លួន​យុវជន​ម្នាក់ ដែល​លួច​ទូរ​ស័ព្ទរបស់គេ​

នគរបាល​ក្រុងព្រះសីហនុ ឃាត់ខ្លួន​យុវជន​ម្នាក់ ដែល​លួច​ទូរ​ស័ព្ទរបស់គេ​