ជិះ​ម៉ូតូ​បុក​រថយន្ត​ឆ្លងផ្លូវ​ខ្ទាត​ខ្ទប់​បង្គោល​រនាំង​ចែក​ទ្រូងផ្លូវ​ធ្លាយ​ខួរ​ស្លាប់​

ភ្នំពេញ: យុវជន​ម្នា​ក់បាន​បែកក្បាល​និង​ធ្លាយ​ខួរ ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង ខ​ណះ​ជិះ​ម៉ូតូ​ក្នុងល្បឿន​លឿន ចាប់​ហ្វ្រាំង​មិនទាន់​ជ្រុល​ទៅបុក​រថយន្ត​កំពុង​ឆ្លងផ្លូវ​ពី​ហៀ​ង​ខាងស្តាំយ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​ខ្ទាត​ទៅ​បោក​ខ្ទប់ និង​បង្គោល​រនាំង​ពុះ​ចែកទ្រូងផ្លូវ ។ ហេតុការណ៍​គ្រោះថ្នាក់​ដោយ​ខ្លួនឯង​នេះ​បាន​កើតឡើង នៅវេលា​ម៉ោង​ជិត​១០​យប់ ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅតាម បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ភូមិព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

 ជនរងគ្រោះ​ឈ្មោះ អ៊​រ វណ្ណដា​រ៉ា  អាយុ ២៨​ឆ្នាំ រស់នៅ​ស្រុក​ព្រៃកប្បាស់ ខេត្តតាកែវ​។។ ឯ​អ្នកបើកបរ​រថយន្ត​បង្ក ពុំ​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​​ទេ​។​

 មុនពេល​កើតហេតុ រថយន្ត​បង្ក​ម៉ាក​លុ​ច្យ​ស៊ី​ស​៣០០ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ2AF-4049​បើកបរ ក្នុងទិសដៅ ពី​កើ​តទៅ​លិច លុះដល់​ភូមិ​ព្រៃទា ក៏បាន​បើកយឺតៗ​អែប នឹង​រនាំង​ពុះ​ចែក​ទ្រូងផ្លូវ រួច​បត់​ឆ្វេង​ត្រឡប់ក្រោយ​វិញ ភ្លាម​នោះដែរស្របពេល​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ប្រើ​ប៊ិច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខភ្នំពេញ 1BJ-7079​ជិះ​ក្នុង​ល្បឿន​លឿន ចាប់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​ទៅបុក​យ៉ាងពេញ ទំហឹង​បណ្តាល​ឲ្យ ជនរងគ្រោះ​ខ្ទាត​ផ្លោង​ចេញពី​ម៉ូតូ ទៅ​បោក​ខ្ទប់ នឹងបង្គោល​ស្លាក​សញ្ញា​ចរាចរ រនាំង​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​បែកក្បាល​ធ្លាយ​ខួរស្លាប់ ភ្លាមៗ​តែម្តង​។​

​ក្រោយពី​កើតហេតុ​ភ្លាម សមត្ថកិច្ច​នគរបាល​ចរាចរ ខណ្ឌ​បានមក​វាស់វែង និង​ធ្វើកំណត់ហេតុ រួច​ប្រគល់​វត្ថុតាង​ពាក់ព័ន្ធ​ប្រគល់ ទៅ​ឲ្យ​នគរបាល​ចរាចរ ជើងគោករាជធានី​ភ្នំពេញ យកទៅ​រក្សាទុក​ចាត់កា​រ​បន្ត​ទៅតាម​នីតិវិធី​។

ចំណែកសាកសព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕R​

ជិះ​ម៉ូតូ​បុក​រថយន្ត​ឆ្លងផ្លូវ​ខ្ទាត​ខ្ទប់​បង្គោល​រនាំង​ចែក​ទ្រូងផ្លូវ​ធ្លាយ​ខួរ​ស្លាប់​