តុលា​ការចេញ​ដីកា​ថ្មី​មួយទៀត​បង្គាប់​ឲ្យ​ចាប់ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​

​រាជធានី​ភ្នំពេញ​៖​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​ថ្មី​មួយទៀត បង្គាប់​ឱ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​នឹង​បទល្មើស​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម​។​

​លោក សម រង្ស៊ី ដែល​កំពុង​និទេស​នៅក្រៅ​ប្រទេស ត្រូវបាន​តុលាការ​ចោទប្រកាន់​៣​ករណី​ក្នុង​រឿងនេះ ក្នុងនោះ​មាន​បទ សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​, ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម កាលពី​ថ្ងៃទី​១២-១៣ ខែសីហា ឆ្នាំ​២០១៥​។​

​ក្រៅពី​ករណីនេះ លោក សម រង្ស៊ី ក៏​កំពុង​ប្រឈម​នឹង​សំណុំរឿង​២​ផ្សេងទៀត​ដែរ ក្នុងនោះ​មាន​សំណុំរឿង​បរិហារកេរ្តិ៍ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែល​តុលាការ​ដើមចោទ​ទាមទា​រ​ឱ្យ​អនុវត្ត​ទោស និង​សំណុំរឿង​បរិហារកេរ្តិ៍​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​៕

តុលា​ការចេញ​ដីកា​ថ្មី​មួយទៀត​បង្គាប់​ឲ្យ​ចាប់ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​