ចេញ​អនុក្រឹត្យ​ដាក់ឱ្យអនុវត្ត​របប​ថែទាំ​សុខភាព​កម្មករ​សម្រាប់​ឆ្នាំ​២០១៦

រាជធានី​ភ្នំពេញ​៖​ជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​បងប្អូន​កម្ម​ករ​-​កម្មការិនី​គឺ​ចាប់ពី ឆ្នាំ​២០១៦​តទៅ​កម្មករ​-​កម្មការិនី​នឹង​ទទួលបាន​របប​ថែទាំ​សុខភាព​។​សម្តេច តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ ដាក់ឱ្យអនុវត្ត​របប​ថែទាំ​សុខភាព​ដល់ក​ម្មករ និង​កម្មការិនី​សម្រាប់​ឆ្នាំ​២០១៦ ហើយ​នេះ​ក៏​ជា​ដំណឹង​ល្អ​សម្រាប់​កម្មករ​-​កម្មការិនី​ផងដែរ ។

​     ប្រធានការិយាល័យ​គោលនយោបាយ នៃ​ប​សស និង​ជា​អ្នកនាំពាក្យ ប​.​ស​.​ស លោក ជាវ ប៊ុន​រិ​ទ្ធ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា អនុក្រឹត្យ​ស្តីពី​ការដាក់ឱ្យ​ដំណើរការ របប​សន្តិសុខ​សង្គម​សម្រាប់​ជន​ទាំងឡាយ ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញា​ត្តិ នៃ​ច្បាប​ស្តីពី​ការងារ​។ ការដាក់ឱ្យ​ដំណើការ​នេះ គឺ​ប្រគល់​ភារកិច្ច​ឱ្យ​អង្គភាព ប​សស នៃ​ក្រសួង​ការងារ ជា​ស្ថាប័ន​មាន​សមត្ថកិច្ច​តែមួយគត់ ក្នុងការ​អនុវត្ត​រប​ប សន្តិសុខ​សង្គម សម្រាប់​កម្មករនិយោជិត​។ នៅពេល​របប​ថែទាំ​សុខភាព​នេះ​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ហើយ គឺ បងប្អូន កម្មករ​-​កម្មការិនី ទៅ​ទទួល​សេវា​ពិនិត្យ​សុខភាព និង​សេវា​ព្យាបាល ដោយ​ឥតគិតថ្លៃ​ពី​មូលដ្ឋាន​សុខាភិបាល​ទាំង មន្ទីរពេទ្យ​រដ្ឋ និង​មន្ទីរពេទ្យ​ឯកជន ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ផ្តល់​សេវា​ឱ្យ ប​.​ស​.​ស ។ ការចំណាយ​លើ​ការទូទាត់​សេវា​មន្ទីរពេទ្យ​ជា​បន្ទុក ប​.​ស​.​ស​៕

ចេញ​អនុក្រឹត្យ​ដាក់ឱ្យអនុវត្ត​របប​ថែទាំ​សុខភាព​កម្មករ​សម្រាប់​ឆ្នាំ​២០១៦