បើករថយន្ត​ទាំង​ស្រវឹង ជ្រុល​ទៅបុក​ម៉ូតូ​បណ្តាលឱ្យ​រងរបួស​ធ្ងន់ និង ស្រាល​ចំនួន ៣ នាក់​

​ភ្នំពេញ​៖ បុរស​ម្នាក់​ស្រវឹង​បើករថយន្ដ​កាមរី​ហាយ​ព្រី​ធ​បត់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ជ្រុល​បុក​ម៉ូតូ​វីវ៉ា​មួយគ្រឿង​ដែល​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា បណ្ដាលអោយ​មនុស្ស​ប្រុស​ស្រី​ចំនួន​ បីនាក់​រងរបួស​ធ្ងន់​ និង ​ស្រាល ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ​២៣ ​និង​ ៣០​ នាទី​យប់​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវ​ព្រះ​សុធារស់ កែង ​និង​ ផ្លូវ​លេខ​២៩៤ ស្ថិតក្នុង​សង្កាត់​ទ​ន្លរ​បាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ​។ សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ដ​មួយគ្រឿង​ម៉ាក កាមរី​ហាយ​ព្រី​ធ ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ​ 2Q-0069 បើកបរ​ដោយ​បុរស​ម្នាក់​ និង​ រួម​ដំណើរ​ជាមួយ​នារី​ម្នាក់ ។

បើករថយន្ត​ទាំង​ស្រវឹង ជ្រុល​ទៅបុក​ម៉ូតូ​បណ្តាលឱ្យ​រងរបួស​ធ្ងន់ និង ស្រាល​ចំនួន ៣ នាក់​

ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សុធារស់ ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុចកើតហេតុ​បាន​បត់​ឆ្លង​ឆ្វេង​ឆ្លងផ្លូវ​បំណង​ចូលទៅ​ផ្លូវ​លេខ ​២៩៤ ក៏​ជ្រុល​ទៅបុក​ម៉ូតូ​វីវ៉ា​មួយគ្រឿង ពណ៍​ខ្មៅ​គ្មាន​ស្លាក​លេខ​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា ជិះ​ដោយ​ប្ដី​ប្រពន្ធ​ និង​ មាន​កូនតូច​ម្នាក់​រួម​ដំណើរ​ជាមួយ បណ្ដាលអោយ​បុរស​ជា​ប្ដី ​និង ​កូនតូច​រងរបួស​ធ្ងន់​ចំណែក​ស្ដ្រី​ជា​ប្រពន្ធ​រងរបួស​ស្រាល ​។ ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ដ​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​អ្នកបើករថយន្ដ​កាមរី​ហាយ​ព្រី​ធ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​។ រីឯ​រថយន្ដ​និង​ម៉ូតូ​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ចំកា​មន ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​៕ (ប្រភព TV5)

បើករថយន្ត​ទាំង​ស្រវឹង ជ្រុល​ទៅបុក​ម៉ូតូ​បណ្តាលឱ្យ​រងរបួស​ធ្ងន់ និង ស្រាល​ចំនួន ៣ នាក់​