ប្រទះឃើញ​​ម៉ូតូ​វ៉េវ​អាល់​ហ្វា​មួយ​គ្រឿង​ប្លុង​ចោល​ជិត​មួយ​យប់

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​វ៉េវ​អាល់​ហ្វា ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខភ្នំពេញ​1AM-7513 ត្រូវ​គេ​ប្រទះ​ឃើញ​ចត​ទុក​ចោល​នៅ​មុខ​​ហាង​លក់​បបរមាន់​តេ​៣ តាម​បណ្តោយ​ផ្លូវ​១៥៤ ក្នុង​សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ តាំងពី​ម៉ោង​៧ ​និង​​​៣០យប់​ថ្ងៃ​ទី​០៥ ​មករា រហូត​ដល់​ម៉ោង​១​និង​ង​៣០​នាទី​រំលង​អធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​០៦ ​មករា នៅ​តែ​មិនឃើញ​ម្ចាស់​មក​យក​វិញ ។

បើតាមសម្តី​​ប្រជា​ប្រពល​រដ្ឋ​ដែល​​ឃើញ​ហេតុការណ៍​នេះឱ្យ​ដឹង​ថា ​គាត់​បានឃើញ​ម៉ូតូ​វ៉េវ​អា​ហ្វាបាន​ទុក​ចោល​​រហូត​ដល់​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រា​ត្រ​ ​តែ​មិនឃើញ​ម្ចាស់​មក​យក​វិញ ទើប​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​មក​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​កណ្តាល​ទី​១​ រង់ចាំ​ម្ចាស់​ម៉ូតូ​មក​ទទួលយក​ត្រឡប់​ទៅ​វិញ  បើសិនជា​ម្ចាស់​ម៉ូតូ​បានឃើញ​ហើយ។ ​សូម អញ្ជើញ​​ទៅ​យក​នៅ​ប៉ុស្តិ៍​ផ្សារ​​កណ្តាល​ទី​១ ។