ចុះ​រដ្ឋបាល​តាម​ផ្ទះសំណាក់ និង​ផ្ទះ​ជួល​ក្នុង​ក្រុង​បាន​លុង ឃាត់ខ្លួន​មុខសញ្ញា​គ្រឿងញៀន​៤​នាក់

ខេត្តរតនគិរី ៖ ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀនចំនួន​៤​នាក់ ​ត្រូវ​កម្លាំង​​ការិយាល័យ​កម្រិត​ស្រាល​ សហ​ការជាមួយ​កម្លាំង​​ប្រឆាំង​គ្រឿងញៀន​ ដោយ​មានការ​ចូលរួម​ពី​អធិការ​នគ​បាល​ក្រុង​បាន​លុង​ និង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ឡា​បាន​សៀ​ក​ផង ​បាន​ធ្វើ​ចុះ​រដ្ឋបាល​ចំហ​​តាម​ផ្ទះសំណាក់​ និង​ផ្ទះ​ជួល ដោយ​​ឃាត់ខ្លួន​បាន​ភ្លាម​ៗ កាលពី​​វេលា​ម៉ោង​០២ និង៣០​នាទី​រសៀល​ថ្ងៃ​ទី​០៤​ មករា ​២០១៦​ ។

​​ប្រភព​បានឱ្យ​ដឹងថា ជនសង្ស័យ​ទាំង៤នាក់ ​១-​ឈ្មោះ​កែវ វាសនា (​ហៅ​ញ៉ា​ញ់​) ​អាយុ​២៨​ឆ្នាំ មាន​ទី​លំ​នៅ​ភូមិ ថ្មដាសង្កាត់ បឹង​កន្សែង ក្រុង​បាន​លុង រតនគិរី ​​២-​ឈ្មោះ​ហ្វង ចាន់​សុភា ​អាយុ​២៣​ឆ្នាំ ​​៣-​ឈ្មោះ​វុន លី​ដា ភេទស្រី អាយុ​១៩​ឆ្នាំ ​​​មាន​ទីលំនៅ​ភូមិ​អូរ​កន្តិល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ​និង​​៤-​ឈ្មោះ​ស៊ីម​ ដេ​ ​​អាយុ​២៣​ឆ្នាំ ​មាន​ទី​លំ​ភូមិថ្មី សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ​។

ជនសង្ស័យ​ទាំង​៤នាក់​ត្រូវ​​ការិយាល័យ​ប្រឆាំង​គ្រឿងញៀនកសាងសំណុំ​​រឿង​បញ្ជូន​ទៅសាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​តាម​​​ច្បាប់ ហើយ​ប​ច្ចុ​ប្ប​ន្ន​សមត្ថកិច្ច​​កំពុង​​តែ​ធ្វើការ​ស្រាវជ្រាវ​រក​មេ​ខ្លោង​ជួញដូ​រ និង​ចែកចាយ​ទ្រ​ង់​ទ្រាយ​ធំ​បន្ត​ទៀត​ ព្រោះ​សំរាប់​ខេត្តរតនគិរី​នេះ​ គឺ​មិន​ទាន់​មានការ​បង្ក្រាប​​បានទ្រង់ទ្រាយ​ធំ​​នៅឡើយ​នា​ពេល​កន្លង​មក​ ​។