ចង់​ដឹង​អត់​ថា​ វិទីនី​ និយាយ​ម៉េច​​​ក្រោយ​ វឌ្ឍនាកា​ លាត​ត្រដាង​ស្នេហ៍​នៅ​ PNN​?

ចង់​ដឹង​អត់​ថា​ វិទីនី​ និយាយ​ម៉េច​​​ក្រោយ​ វឌ្ឍនាកា​ លាត​ត្រដាង​ស្នេហ៍​នៅ​ PNN​?

កីឡា​ការិនី​ហែល​ទឹក​ជម្រើស​ជាតិ​កម្ពុជា ហែមថុន វិទីនី​ទទួល​បាន​អារម្មណ៍​រំភើប​ និង​ភ្ញាក់​ផ្អើល​ខ្លាំង​នៅ​ពេល​ឃើញ​សំណព្វ​ចិត្ត​ ចាន់ វឌ្ឍនាកា​ លាត​ត្រដាង​ស្នេហ៍​របស់​ពួក​គេ​នៅ​លើ​កញ្ចក់​ទូរទស្សន៍ PNN​កាល​​ពី​ពេល​ថ្មី​ៗ​នេះ។

 

ចង់​ដឹង​អត់​ថា​ វិទីនី​ និយាយ​ម៉េច​​​ក្រោយ​ វឌ្ឍនាកា​ លាត​ត្រដាង​ស្នេហ៍​នៅ​ PNN​? កីឡាការិនី ហែមថុន វិទីនី

 

កីឡា​ការិនី​ហែល​ទឹក​ជម្រើស​ជាតិ​កម្ពុជា​ ហែមថុន វិទីនី​ ដែល​កំពុង​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​ដើម្បី​ត្រៀម​ខ្លួន​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ប្រទេស​ប្រេស៊ីល​​នា​ពេល​ខាង​មុខ​នេះ​បាន​ប្រាប់​​តាម​ Facebook ពី​ប្រទេស​ថៃ​ ​កញ្ញា​ពិត​ជា​ភ្ញាក់​ផ្អើល​ខ្លាំង​មែន​ទែន​នៅ​ពេល​ឃើញ​ ចាន់ វឌ្ឍនាកា​ បរិយាយ​ពី​ប្រវត្តិ​ស្នេហ៍​របស់​ពួក​គេ។

 

ដោយ​សារ​ជាប់​រវល់​ហ្វឹកហាត់​ វិទីនី​បាន​និយាយ​យ៉ាង​ខ្លី​ថា ៖«មាន​អារម្មណ៍​ប្លែក​ដែរ! ប្លែក​ត្រង់​ថា អត់​មាន​រឿង​បែប​នេះ​ពី​មុន​ ធ្វើ​ឲ្យ​យើង​ទាំង​សង្ខាង​ភ្ញាក់​ផ្អើល​ទាំង​អស់​គ្នា។ តាម​ពិត អត់​ដឹង​មុន​ថា គេ​និយាយ​ពី​អី​ទេ តែ​ដឹងថា គេ​សុំ​សម្ភាសន៍»។
 

បទ​សម្ភាសន៍​ក្នុង​កម្មវិធី​«ស៊ី​អារម្មណ៍​»​របស់​ទូរទស្សន៍​ PNN ខ្សែ​បម្រើ​ប្រយុទ្ធ​ឆ្នើម​ជម្រើស​ជាតិ​កម្ពុជា​ និង​បឹងកេត​អង្គរ​ ចាន់ វឌ្ឍនាកា បាន​រៀប​រាប់​ពី​ប្រវត្តិ​ស្នេហ៍​របស់​ពួក​គេ​តាំង​ពី​ដើម​រហូត​ដល់​ពេល​បច្ចុប្បន្ន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ កីឡាករ​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍​ Toyota Mekong Club Championship 2015 ព្រម​ទាំង​ជា​ម្ចាស់​ស្បែក​ជើង​មាស​ និង​កីឡាករ​ល្អ​ប្រចាំ​លីគ​បាល់ទាត់​កំពូល​កម្ពុជា​រដូវ​កាល​២០១៥​បាន​ខល​ទៅ​កីឡា​ការិនី​ហែល​ទឹក​ផ្ទាល់​ដែល​ស្ថិត​នៅ​ប្រទេស​ថៃ៕

 
សូម​ទស្សនា​វីដេអូ ចាន់ វឌ្ឍនាកា រៀប​រាប់​ពី​ជីវិត​ស្នេហា
 

 

អត្ថបទ៖ ជាន ចាន់រ៉ា​