ច្បាប់​ចរាចរណ៍​ថ្មី​៖ ព្រះសង្ឃ​ត្រូវ​ពាក់មួក​សុវត្ថិភាព​

​ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ លោក រុន រ័ត្ន​វាសនា បាន​និយាយថា ផ្អែក​តាមច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក​ថ្មី អ្នកធ្វើដំណើរ​ដោយ​ម៉ូតូ​ទាំង​អ្នកបើកបរ និង​អ្នកជិះ​ពីក្រោយ​ទាំងអស់ ត្រូវ​ពាក់មួក​សុវត្ថិភាព ដើម្បី​ការពារ​សុវត្ថិភាព​ខ្លួន​ផ្ទាល់​។ ដូចនេះ​លោក​ថា ច្បាប់​នេះ មិន​បានចែង​លើកលែង ចំពោះ​ព្រះសង្ឃ​នោះទេ​។

​សូម​ស្តាប់​ការបញ្ជាក់​របស់លោក រុន រ័ត្ន​វាសនា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​បូកសរុប​ការអនុវត្ត​ច្បាប់​ចរាចរណ៍ នៅ​ថ្ងៃទី​៥ មករា​នេះ​៖

​គួរបញ្ជាក់​ផងដែរ បើ​តាមលោក រុន រ័ត្ន​វាសនា រយៈពេល ៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់ ៥ ខែមករា ឆ្នាំ​២០១៦​នេះ នគរបាលចរាចរណ៍​បានទទួលថវិកា​ផាកពិន័យ​​ជាង ៣០០​លាន​រៀល ស្មើនឹង​ជាង ៧​ម៉ឺន​ដុល្លារ​អាមេរិក ពី​ប្រតិបត្តិ​ការចុះ​អនុវត្តន៍​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក​ថ្មី​ នៅទូទាំងប្រទេស។​