ក្មេង​​​ជំទង់​​​ម្នាក់​​​ត្រូវ​​តុលាការ​​​​​​ចោទ​​​ប្រកាន់​​​ពាក់​​​ព័ន្ធ​​​ការ​​​កាប់​សម្លាប់​​​ក្មេង​​​ប្រុស​​​បី​​​នាក់​​​នឹង​​​កាំបិត​​​ផ្គាក់​​​

ក្មេង​​​ជំទង់​​ម្នាក់​​​ដែល​​​​​​ត្រូវ​​​ចាប​​​់​​​ខ្លួន​​​បាន​​​​​​មក​​​វិញ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ បន្ទាប់​​​ពី​​​គេច​​​ខ្លួន​​​​ពី​​​ស្នង​​​ការ​​​ដ្ឋាន​​​នគរ​​​បាល​​​ខេត្ត​​​សៀម​​​រាប​​​ ជាទី​ដែល​​​ជន​​​នេះ​​​ត្រូវ​​​បាន​​​ឃុំ​​​ឃាំង​​​​ពី​​​បទ​​​កាប់​សម្លាប់​​​ក្មេង​​​ប្រុស​​​បី​​​នាក់​​​​នឹង​​​កាំបិត​​​ផ្គាក់​​​ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​មនុស្ស​​​ឃាត​​​គិត​​​ទុក​​​ជា​​​មុន​​​កាល​​​ពី​​​ម្សិលមិញ​​​។

លោក​​​ សត ណាឌី ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ជន​​​សង្ស័យ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​កាន់​​​តុលាការ​​​អំឡុង​​​ពេល​​​ព្រឹក​​​ ហើយ​​​ [លោក សម ប៊ុនពៅ]​​​ ចៅ​​​ក្រម​​​សើុប​​​សួរ​​​ខេត្ត​​​សៀម​​​រាប​​​បាន​​​ចោទ​​​ប្រកាន់​​​ជន​​​នេះ​​ពី​​​បទ​​​មនុស្ស​​​ឃាត​​​គិត​​​ទុក​​​ជាមុន​​​”។

នគរ​​​បាល​​​បាន​​​លើក​​​ឡើង​​​ថា ជនសង្ស័យ​ឈ្មោះ ឆុន ឆេន អាយុ​​​១៧ឆ្នាំ​​​ បាន​​​សារភាព​​​ថា ពិត​​​ជា​​​បាន​​​​​សម្លាប់​​​ក្មេង​​​ប្រុស​​​ទាំង​​​បី​​​នាក់​​​នេះ​​​​​​មាន​​​អាយុ​​​៨​​​ឆ្នាំ ១៣​​​ឆ្នាំ និង​​​១៦​​​ឆ្នាំ​​​ ​ដែល​​​ជន​​​នេះ​​​បាន​​​កាប់​​​រហូត​​​ដល់​​​ស្លាប់​​​​​​នឹង​​​កាំបិត​​​ផ្គាក់​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ ពាក់​​​ព័ន្ធ​​​រឿង​​​គំនុំ​​​ដែល​​​ជន​​​រង​​​គ្រោះ​​​មាន​​​អាយុ​​​ច្រើន​​​ជាង​​​គេ​​​បាន​​​ស្រឡាញ់​​​នារី​​​ម្នាក់​​​ដែលជនសង្ស័យ​ក៏ ស្រលាញ់ដែរ​នោះ​​​​។​

កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​ច័ន្ទ ឆុន ឆេន បាន​​​ពត់​​​របា​​​ដែក​​​​​​​​​ក្នុង​​​បន្ទប់​​​ឃុំ​​​ឃាំង​​​ឲ្យ​​​កោង​​​ ហើយ​​​បាន​​​លួច​​​រត់​​​ ខណៈ​​​នគរ​​​បាល​​​ចំនួន​​​១០​​​នាក់​​​ប្រចាំ​​​ការ​នៅ​​​ស្នង​​​ការ​​​ដ្ឋាន​​​នេះ​​​​​​នាំ​​​គ្នា​​​ទៅលុបលាង​ខ្លួន​ដើម្បី​​​​ប្រជុំ​ជួរ​ដូចសព្វ​មួយដង​​​​។ ក្រោយ​​​មក​​នគរ​​​បាល​​​ចាប់​​​បាន​​​ជន​​​នេះមកវិញ​​​​នៅ​​​ថ្ងៃ​​​ដដែល​​​ បន្ទាប់​​​ពី​​​នគរ​​​បាល​​​​​​​​​បាន​​​បើកការរុករក​​​​​ទ្រង់​​​ទ្រាយ​​​ធំ ហើយ​​​អ្នក​​​ជិត​​​ខាង​​​បាន​​​ប្រទះ​ឃើញ​​​ជន​​​សង្ស័យ​​​​​​ចេញ​​​ពី​​​ព្រៃ​​​មួយ​​​កន្លែង​​​ក្បែរ​​​ស្នងការ​​​ដ្ឋាន​​​។

លោក សត ណាឌី លើក​​​ឡើង​​​ថា ​​​នគរ​​​​​​ បាល​​​​​​ទាំង​​​១០​​​នាក់​​​នេះ​​​ ដែល​​​​​​ប្រចាំការ​ពេល​​​​ជន​​​សង្ស័យ ​លួច​រត់​​​​ “កំពុង​​​ត្រូវ​​​បាន​​​សាក​​​សួរ​​​” ហើយ​​​នឹង​​​មាន​​​ការ​​​ធ្វើ​​​របាយការណ៍​​​ជូន​​​ថ្នាក់​​​លើ​​​របស់​​​យើង​​​ដើម្បី​​​ដាក់​​​ទោស​​​ទណ្ឌ​​​”៕​​​​​​ស៊ុយឈាង​

The post ក្មេង​​​ជំទង់​​​ម្នាក់​​​ត្រូវ​​តុលាការ​​​​​​ចោទ​​​ប្រកាន់​​​ពាក់​​​ព័ន្ធ​​​ការ​​​កាប់​សម្លាប់​​​ក្មេង​​​ប្រុស​​​បី​​​នាក់​​​នឹង​​​កាំបិត​​​ផ្គាក់​​​ appeared first on ខេមបូឌា ដេលី.

  • ក្មេង​​​ជំទង់​​​ម្នាក់​​​ត្រូវ​​តុលាការ​​​​​​ចោទ​​​ប្រកាន់​​​ពាក់​​​ព័ន្ធ​​​ការ​​​កាប់​សម្លាប់​​​ក្មេង​​​ប្រុស​​​បី​​​នាក់​​​នឹង​​​កាំបិត​​​ផ្គាក់​​​已关闭评论
  • 5 views
  • Hide Sidebar
    A+