អ្នកលេងឆ្លងដែន ណាត់ជួបជើងខ្លំាង កម្ពុជា គង់ សំបូរ,ផាន់ គ្រាន់ លើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍

ភ្នំពេញ៖ ព្រឹត្តិការណ៍នៃការប្រកួតកីឡា ប្រដាល់ក្បាច់គុនបុរាណ ខ្មែរ លក្ខណៈមិត្តភាពអន្តរជាតិ នៅលើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍ ទី ៩ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះ អ្នកប្រដាល់ គង់ សំបូរ ក្លឹបកងពលធំ អន្តរាគមន៏លេខ ២ នៃសមាគមន៏ កពជ ប៉ះអ្នកប្រដាល់ថៃ A ramboy ក្នុងប្រភេទទម្ងន់ ៦០គ.ក្រ ខណៈអ្នកប្រដាល់ ផាន់ គ្រាន់ ក្លិបគុជសារកីឡា ប្រកួតជាមួយអ្នកប្រដាល់ថៃ Pravit ក្នុងប្រភេទទម្ងន់ ៦៥ គ.ក្រ ។

គង់ សំបូរ មានស្នៀតប្រដាល់ល្អ កាយសម្បទារឹងមាំ និងមានកលល្បិចក្នុងការប្រកួត នៅក្នុងពេលឡើងប្រកួតម្តងៗ សំបូរវាយមិនដកដៃទេ ឈ្នះ ឬចាញ់គេមិនគិតទេ ធ្វើយ៉ាងណា គឺផ្ដួលដៃគូប្រកួតឲ្យខាងតែបាន តែការប្រកួតចុងក្រោយ សំបូរវាយចាញ់អ្នកប្រដាល់ថៃ PIA ដោយពិន្ទុ ។ គង់ សំបូរ ប្រកួតបាន ៤៩លើក ឈ្នះ៣៩ លើក ចាញ់ ១០លើក មិនដែលស្មើ ចំពោះ A ramboy ប្រកួតបាន ៥៧លើក ឈ្នះ៤៩ លើក ចាញ់ ៦លើក ស្មើ ២លើក។

តាមសម្តីលោក ញៀន សុធី អ្នកគ្រប់គ្រងកម្មពិធីសង្វៀន SEATVបានិយាយថា A ramboy ក៏មិនធម្មតាដែរទេ ការប្រកួតរបស់គេនៅតែល្អ និងខ្លាំងជាងមុនដែរ។ អ្នកប្រដាល់រូបនេះ មានស្នៀតទាត់ និងស្នៀតកណ្ដាប់ដៃល្អ ប៉ុន្តែពេលនេះ A ramboy ជួបជាមួយ គង់ សំបូរ ដែលជាអ្នកប្រដាល់វ័យក្មេងនឹងខ្លាំងដែរនោះ មិនដឹងថាយ៉ាងណានោះទេ ។ ទោះជាយ៉ាងណារវាង គង់ សំបូរ និង A ramboy នេះគឺមានលទ្ធភាព អាចយកឈ្នះគ្នាបានដូចគ្នា  ដូច្នេះចាំមើលតើនរណា ជាអ្នកទទួលបានជ័យជំនះ ក្នុងការជួបគ្នានេះ។

ចំណែកអ្នកប្រដាល់ ផាន់ គ្រាន់ ចាត់ទុកថា ជាអ្នកប្រដាល់មានថ្លើមធំ បន្តិចហើយ ដែលមានបំណងចង់សាកកម្លាំងជាមួយ PRAVIT ។ ផាន់ គ្រាន់ តាមពិតទៅទើបតែលេច មុខលេចមាត់នៅលើសង្វៀន មិនយូរប៉ុន្មានទេ តែភាពល្បីល្បាញ របស់គេមានការរីក ចម្រើនខ្លាំងណាស់ ដោយសារគេមាន ក្បាច់ប្រយុទ្ធនៅលើសង្វៀនល្អ ចលនាវាយលុករហ័សរហួន ហើយបើនិយាយពីស្នៀតកែង និងជង្គង់របស់គេវិញក៏សាហាវណាស់ដែរ ។ប៉ុន្តែលើកនេះការមកប៉ះ PRAVIT មិនទាន់ដឹងថាយ៉ាងម៉េចនោះទេ ព្រោះ PRAVIT មិនមែនជាសាច់ជ្រូកបីជាន់ឡើយ ។ ស្នៀតជើង និងស្នៀតដៃរបស់គេពូកែដូចគ្នាចិត្តរបស់ PRAVIT ក៏តស៊ូទៀត ដូច្នេះផាន់ គ្រាន់ មិនអាចធ្វេសប្រហែសបានឡើយ។ ផាន់ គ្រាន់ ប្រកួតបាន ៧៥លើក ឈ្នះ៦៤ លើក ចាញ់១០លើក ស្មើ១លើក ចំពោះ PRAVIT ប្រកួតបាន ៩១លើក ឈ្នះ៧៤ លើក ចាញ់ ១១លើក ស្មើ ១លើក៕

អ្នកលេងឆ្លងដែន ណាត់ជួបជើងខ្លំាង កម្ពុជា គង់ សំបូរ,ផាន់ គ្រាន់ លើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍

អ្នកលេងឆ្លងដែន ណាត់ជួបជើងខ្លំាង កម្ពុជា គង់ សំបូរ,ផាន់ គ្រាន់ លើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍