Pep Guardiola នឹងចាកចេញពី Bayern Munich ទៅកាន់ទឹកដីអង់គ្លេស

ប៊ែឡាំង៖ លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្លឹបអាល្លឺម៉ង់ Bayern Munich បាននិយាយថា គាត់នឹងចាកចេញពីក្លឹបជើងខ្លាំងមួយ នេះ ទៅកាន់ទឹកដីអង់គ្លេស ។ នេះបើតាមការចុះផ្សាយពីគេហទំព័រ BBC ។

អតីតអ្នកចាត់ការទូទៅក្លឹប អ្នកមានបុណ្យ Barcelona ថ្មីៗនេះបានប្រកាសថា គាត់នឹងចាកចេញ ដោយមិនបន្តកុងត្រាជាមួយនឹងក្លឹបជើងខ្លាំងអាល្លឺម៉ង់ឡើយ ពេលដែលកុងត្រាលោកអស់សុពលភាព ដែលបញ្ចប់នៅរដូវកាលនេះ ។

អ្នកចាត់ការទូទៅ និងជាគ្រូបង្វឹកអាយុ ៤៤ឆ្នាំរូបនេះ កំពុងមានទំនាក់ទំនង ជាមួយនឹង ក្របខណ្ឌ Premier League ដោយមានក្លឹប មេឃខៀវ Manchester City , បិសាចក្រហម Manchester United , តោខៀវ Chelsea និង ក្លឹបកាំភ្លើងធំ Arsenal ជាដើម ។

លោក Pep Guardiola បាននិយថា «ខ្ញុំចង់ទទួលបានបទពិសោធន៏ នៅទីក្រុងថ្មី និងខ្ញុំចង់ធ្វើការនៅ អង់គ្លេស ដោយមានក្លឹបជាច្រើន បានទាក់ទងមកខ្ញុំ ប៉ុន្តែខ្ញុំមិនទាន់យល់ព្រមចុះហត្ថលេខានៅឡើយ » ។ គ្រូបង្វឹក សញ្ជាតិអេស្ប៉ាញរូបនេះបានបន្តថា «វាជាឱកាសមួយដ៏ល្អ ដែលខ្ញុំធ្វើការនៅអង់គ្លេស ហើយវាសមល្មមនឹងអាយុរបស់ខ្ញុំ គួរតែផ្ទេរទៅកាន់ទឹកដី ក្រុងឡុងដ៏» ។

ការសម្រេចចិត្តរបស់ Pep Guardiola ចាកចេញនេះ ហើយខាងក្លឹប Bayern Munich នឹងជ្រើសរើសយកអតីតគ្រូបង្វឹក Carlo Ancelotti អាយុ ៥៦ ឆ្នាំមកគ្រប់គ្រងជំនួសវិញ ដោយសារតែមានការណែនាំពី គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញខាងលើ។

បញ្ជាក់ផងដែរថា បច្ចុប្បន្នក្លឹប Bayern Munich ស្ថិតនៅកំពូលតារាង ដោយលើកពានជាស្ថាពរនៅចុងបញ្ចប់រដូវកាលនេះ ដោយសារតែពិន្ទុក្លឹបនេះ មាន៤៦ពិន្ទុក្នុងដៃ ក្នុងចំណោម ១៧ ប្រកួត ខណៈដែល Borussia Dortmund មានតែ ៣៨ ពិន្ទុ ស្ថិតនៅលេខរៀងទី០២ នៃតារាង Bundesliga របស់អាល្លឺម៉ង់ ៕

Pep Guardiola នឹងចាកចេញពី Bayern Munich ទៅកាន់ទឹកដីអង់គ្លេស