២០១៥ ភ្នំ​អេវើរ៉េស ​មាន​​អ្នក​ស្លាប់​ច្រើន​បំផុត និង​គ្មាន​អ្នក​ឡើង​ដល់​កំពូល​

២០១៥ ភ្នំ​អេវើរ៉េស ​មាន​​អ្នក​ស្លាប់​ច្រើន​បំផុត និង​គ្មាន​អ្នក​ឡើង​ដល់​កំពូល​

អេវើរ៉េស ​​ភ្នំ​​ខ្ពស់​បំផុត​​នៅ​លើ​ពិភព​លោក ឬ​​គេ​ហៅ​ថា​ដំបូល​​មេឃ មាន​​ចំនួន​អ្នក​​ស្លាប់​​ច្រើន​​បំផុត​ក្នុង​ឆ្នាំ​២០១៥ ពោល​គឺ​មាន​អ្នក​បាត់បង់​ជីវិត​ដល់​ទៅ ២២នាក់ លើស​ឆ្នាំ​កន្លង​មក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​ឆ្នាំ​ដែល​គ្មាន​អ្នក​ណា​ម្នាក់​អាច​ឡើង​ដល់​​កំពូល​ផង​ដែរ ដែល​ជា​លើក​ដំបូង​ហើយ​គិត​ចាប់​ពី​ឆ្នាំ​១៩៧៥​មក។

 

២០១៥ ភ្នំ​អេវើរ៉េស ​មាន​​អ្នក​ស្លាប់​ច្រើន​បំផុត និង​គ្មាន​អ្នក​ឡើង​ដល់​កំពូល​

 

ភ្នំ​អេវើរ៉េស ​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ឯកា ​ក្រោយ​​ពី​កើត​មាន​​គ្រោះ​រញ្ជួយ​ដី​​តាម​ជួរ​ភ្នំ​ហិមាល័យ កក្រើក​តាម​ព្រំ​ដែន​ប្រទេស​នេប៉ាល់ ​កាល​ពី​ថ្ងៃ​ទី ២៥មេសា និង​បាន​ឆក់​យក​ជីវិត​​មនុស្ស​ចំនួន ៨៧០០នាក់ ដោយ​ក្នុង​នោះ​មាន​អ្នក​ឡើង​ភ្នំ​​អេវើរ៉េស​​ ២២នាក់ ​ត្រូវ​បាន​ផ្ទាំង​ទឹកកក​បោក​បក់​សង្កត់​ នៅ​ជុំរំ Everest Base Camp (ជុំរំ​​សម្រាក​ តាម​ផ្លូវ​ឡើង​ទៅ​កាន់​កំពូល​ភ្នំ)។

​​

អ្នក​ឡើង​ភ្នំ​​ផ្សេង​ទៀត​ប្រមាណ ១៧០នាក់ ​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ចង្កេះភ្នំ​ផ្នែក​ខាង​ត្បូង​ពេល​កំពុង​កើត​ហេតុ​ ឯ​អាជ្ញាធរ​ចិន​ក៏​បាន​បិទ​​ការ​ឡើង​ចុះ​នៅ​តំបន់​ទីបេ​ដែរ​ ដើម្បី​សុវត្ថិភាព។

កាល​ពី​ខែ​សីហា ​អ្នក​ឡើង​ភ្នំ​ជនជាតិ​ជប៉ុន​លោក Kuriki ដែល​​​បាន​បាត់​បង់​ម្រាម​ដៃ​ទាំង​អស់​ដោយ​សារ​កកិត​នឹង​ថ្ម​ពេល​ប៉ុនប៉ង​ឡើងកាល​ពី​៣ឆ្នាំ​មុន​ បាន​ព្យាយាម​ម្ដង​ទៀត ដើម្បី​ឡើង​ឲ្យ​ដល់​កំពូល​ភ្នំ​មុន​គេ​ក្រោយ​គ្រោះ​រញ្ជួយ​ដី តែ​ត្រូវ​បរាជ័យបន្ទាប់​ពី​ជួប​​អាកាសធាតុ​អាក្រក់។ លោក​បាន​ត្រលប់​ថយ​ក្រោយ នៅ​ពេល​នៅ​សល់​តែ​ជាង​៧០០ម៉ែត្រ​ទៀត​ដល់​កំពូល។

 

បុរស​អាយុ​៣៣ឆ្នាំ បាន​និយាយ​ថា៖ “ខ្ញុំ​បាន​ព្យាយាម​អស់​ពី​សមត្ថភាព ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​នឹង​មិន​អាច​​មាន​ជីវិត​ចុះ​មក​ក្រោម​វិញ​ទេ ប្រសិន​បើ​ខ្ញុំ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ដោយ​សារ​ខ្យល់​ខ្លាំង និង​មាន​ព្រិល​ក្រាស់”។

 

កំណត់ត្រា​ស្លាប់​ច្រើន​បន្ទាប់​ពី​ឆ្នាំ​២០១៥ គឺ​កាល​ពី​ឆ្នាំ​ ១៩៩៦ ​ដែល​​​មាន​អ្នក​ស្លាប់​ ១៥នាក់ ​ដោយ​សារ​រអិល​​​ធ្លាក់ ដាច់​ខ្សែ​​​ និង​កើត​ជំងឺ​ផ្សេងៗ។ មក​ទល់​បច្ចុប្បន្ន ​​ចំនួន​អ្នក​ស្លាប់សរុប ​មាន​ចំនួន២៧៥នាក់ ​ស្មើ​នឹង​៤ភាគរយ​ក្នុង​ចំណោម​មនុស្ស​ ៦៩៥៨​នាក់​​ដែល​ប៉ុនប៉ង​ឡើង​ភ្នំ​ដែល​មាន​កម្ពស់ ៨៨៤៨ម៉ែត្រ​មួយ​នេះ៕

 

២០១៥ ភ្នំ​អេវើរ៉េស ​មាន​​អ្នក​ស្លាប់​ច្រើន​បំផុត និង​គ្មាន​អ្នក​ឡើង​ដល់​កំពូល​

 

 

២០១៥ ភ្នំ​អេវើរ៉េស ​មាន​​អ្នក​ស្លាប់​ច្រើន​បំផុត និង​គ្មាន​អ្នក​ឡើង​ដល់​កំពូល​

 

២០១៥ ភ្នំ​អេវើរ៉េស ​មាន​​អ្នក​ស្លាប់​ច្រើន​បំផុត និង​គ្មាន​អ្នក​ឡើង​ដល់​កំពូល​

 

 

ចុចអាន៖ ល្បិច​នៅ​ពី​ក្រោយ​រូប​ថត បុរសតោង​ចុង​ជម្រាល​ថ្ម​​ខ្ពស់​នៅ​ប្រេស៊ីល

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖​ Dailymail​