កូរ៉េខាងជើង ធ្វើតេស្ត សាកល្បង ក្បាលគ្រាប់មីស៊ីល ជាបឋម

សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានសម្រេចធ្វើ តេស្តសាកល្បង បាញ់ក្បាលគ្រាប់មីស៊ីល ចេញពីនាវា មុជទឹក កាលពីខែធ្នូ ឆ្នាំ ២០១៥ កន្លងទៅនេះ។ នេះបើតាមរបាយការណ៍ យោធា កូរ៉េខាងត្បូង ដែល ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង នៅថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ ២០១៦។

ក្បាលគ្រាប់មីស៊ីល SLBM របស់កូរ៉េខាងជើងនេះ ត្រូវបានគេជឿជាក់ថា ត្រូវបានយកមកធ្វើ តែស្ត ដើម្បីឲ្យបានដឹង ពីប្រសិទ្ធភាពជាមុន មុននឹងធ្វើតែស្តសាកល្បងជាផ្លូវការពេញលេញ តែម្តង។ បើតាមការអះអាងពីរបាយការណ៍សម្ងាត់នោះ ក្បាល់គ្រាប់មីស៊ីល បានហោះឡើង ក្នុងរយៈកម្ពស់ រាប់រយម៉ែត្រ បន្ទាប់ពីបាញ់ចេញពីនាវាមុជទឹក រួចក៏ធ្លាក់ចូលទៅក្នុងទឹកវិញ។

បើតាមការបញ្ជាក់ពីយោធា កូរ៉េខាងត្បូង ថា ការធ្វើតែស្តរបស់កូរ៉េខាងជើងលើកនេះ បាន ទទួលបរាជ័យ ហេតុដូច្នេះ គេរំពឹងថា រដ្ឋកុម្មុយនិស្តមួយនេះ នឹងធ្វើតែសាកល្បង បន្ថែមទៀត នៅក្នុងពេលណាមួយនៃ ២០១៦ នេះ៕

កូរ៉េខាងជើង ធ្វើតេស្ត សាកល្បង ក្បាលគ្រាប់មីស៊ីល ជាបឋម