ជួប​គ្នា​មួយ​រាត្រី និស្ស័យ​ស្នេហ៍​ស្រលាញ់​គ្នា​បាត់​មុខ​មិន​បាន

ជួប​គ្នា​មួយ​រាត្រី និស្ស័យ​ស្នេហ៍​ស្រលាញ់​គ្នា​បាត់​មុខ​មិន​បាន

ព្រះអង្គ​ម្ចាស់ ​Zamaan ជា​រាជបុត្រា​របស់​ស្ដេច​មួយ​អង្គ​នៅ​កោះ​ Khaaldaan។ ទ្រង់ ​Zamaan​ មាន​កាយ​សម្បទា និង​គំនិត​បញ្ញា​ពោរពេញ​ដោយ​ចំណេះ​ដឹង សឹង​ថា​គ្រប់​ប្រភេទ។ បុត្រា​អង្គ​នេះ ​ថែមទាំង​មាន​ព្រះ​កាយា​សែន​សង្ហា និង​ស្ដី​វាចា​កាលណា សព្ទ​សំឡេង​ទន់​ពីរោះ​សម​នឹង​អ្នក​រាល់គ្នា​ស្រលាញ់​គោរព។

 

នៅ​ពេល​ដែល​ទ្រង់ Zamaan មាន​ព្រះជន្ម​១៥​វស្សា រាជបិតា​បានសម្រេច​ចិត្ត​ប្រគល់​រាជ្យ​ជា​ព្រះមហាក្សត្រ​នៃ​កោះ Khaaldaan​ ព្រោះ​តែ​មាន​សេចក្ដី​សង្ឃឹម​ជា​ពន់ពេក​លើ​ប្រជាប្រិយភាព​ទ្រង់។ ព្រះ​អង្គ Zamaan មិន​មាន​បន្ទូល​ជំទាស់​រាជបំណង​នេះ​នឹង​ព្រះ​ភក្ត្រ​ព្រះរាជា​ ប៉ុន្តែ​ទ្រង់​មិន​សព្វព្រះទ័យ​សោះ​ឡើង ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក ព្រះ​អង្គ​ហាក់​ស្រពាប់​ស្រពោន មិន​យាង​លេងសើច​ សំងំ​តែ​ក្នុង​ក្រឡាបន្ទំ ​មិន​ជួប​ស្វាគមន៍​អ្នកណា​មក​សួរ​សុខ​ទុក្ខ​ឡើយ។

 

ជួប​គ្នា​មួយ​រាត្រី និស្ស័យ​ស្នេហ៍​ស្រលាញ់​គ្នា​បាត់​មុខ​មិន​បាន

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ
 

នៅ​រាត្រី​យប់​ស្ងាត់​មួយ ​រាជ​បុត្រា​ Zamaan ​បាន​ឃើញ​បុត្រី​នៃ​នគរ​ផ្សេង ដែល​មាន​រូប​ឆោម​លោម​ពណ៌​ស្រស់​ស្អាត​ល្អ​ឯក​ មក​នៅ​ក្នុង​បន្ទប់​របស់​ទ្រង់​​ដោយ​មិន​ដឹង​មូលហេតុ។ ទ្រង់​ទាំង​ពីរ​បាន​បាក់​ចិត្ត​លង់​ស្រលាញ់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ថែម​ទាំង​បាន​ដោះដូរ​វត្ថុ​អនុស្សាវរីយ៍​ជាមួយ​គ្នា​ទៀត​ផង។ ប៉ុន្តែ​ពេល​ភ្ញាក់​ពី​ក្រឡាបន្ទំ​វិញ ​ព្រះ​អង្គ ​Zamaan​ ឃើញ​ត្រឹមតែ​ចិញ្ចៀន​បញ្ចាំ​ចិត្ត តែ​បាត់​ព្រះ​នាង​​ល្អ​ឯក​មិន​ដឹង​ទៅ​ទី​ណា។ ទោះ​បី​ទ្រង់​ចេញ​បញ្ជា​ឱ្យ​មនុស្ស​ស្វែងរក​គ្រប់​កន្លែង​ក្នុង​ព្រះនគរ សាកសួរ​គ្រប់​នាម៉ឺន​សព្វ​មុខ​មន្ត្រី នៅ​តែ​មិន​មាន​ដំណឹង​អ្វី​សោះ​ឡើយ។
 

តើ​ទ្រង់​ Zamaan គ្រាន់តែ​សុបិន​គ្មាន​ការ​ពិត​ទេ​ឬ? បើ​គ្រាន់តែ​ជា​សុបិន​ធម្មតា ម៉េច​បាន​ទ្រង់​មាន​ចិញ្ចៀន​បញ្ចាំ​ចិត្ត​នៅ​នឹង​ដៃ? តើ​ស្នេហា​ត្រឹមតែ​មួយ​រាត្រី​នេះ នឹង​បាន​ជួប​គ្នា​ទៀត​ដោយ​វិធី​ណា ហើយ​តើ​អង្គ​ក្សត្រ​ទាំង​ពីរ​ត្រូវ​ឆ្លង​កាត់​ឧបសគ្គ​អ្វី​ខ្លះ?

 

កុំ​ភ្លេច​រង់ចាំ​តាមដាន​រឿង «ស្ដេច Zamaan » ​ជា​ព្រេង​និទាន​ដ៏​ល្បីល្បាញ​មួយ ​ដកស្រង់​ចេញពី​រឿង​១០០១​យប់ ដែល​នឹង​ចេញ​ផ្សាយ​នៅ​ ថ្ងៃ​ពុធ សប្ដាហ៍​ក្រោយ​នេះ។

 

ចុចអានរឿងផ្សេងទៀតនៅប្រលោមលោក Sabay!
 

អត្ថបទ៖ វីរៈ