បវរកញ្ញា​ហ្វីលីពីន នឹង​មិន​ចែក​រំលែក​មកុដរួមគ្នា​នឹង​​បវរកញ្ញា​កូឡុំប៊ី​នោះ​ទេ


បវរកញ្ញា​ហ្វីលីពីន នឹង​មិន​ចែក​រំលែក​មកុដរួមគ្នា​នឹង​​បវរកញ្ញា​កូឡុំប៊ី​នោះ​ទេ

Pia Alonzo Wurtzbach បវរកញ្ញា​ចក្រវាល ២០១៥ បាន​បើក​ចិត្ត​និយាយ​ពី​ជយលាភី​របស់​ខ្លួន​ដែល​បាន​បង្ក​ភាព​ចម្រូង​ចម្រាស់​ជា​ខ្លាំង​នា​រយៈ​ពេល​កន្លង​ទៅ។

 

បវរកញ្ញា​ហ្វីលីពីន នឹង​មិន​ចែក​រំលែក​មកុដរួមគ្នា​នឹង​​បវរកញ្ញា​កូឡុំប៊ី​នោះ​ទេ

កាល​ពី​សប្ដាហ៍​មុន​កញ្ញា Gutierrez បវរកញ្ញា​កូឡុំប៊ី​ប្រាប់​ប្រាប់​ទៅ​កាន់​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​របស់​ខ្លួន​ថា នាង​សង្ឃឹម​ថា​ខ្លួន​អាច​ចែក​រំលែក​មកុដ​ជាមួយ​បវរកញ្ញា​ហ្វីលីពីន​បាន ក្រោយ​ពេល​នាង​នាង​ត្រូវ​គេ​ប្រគល់​ពាន​ច្រឡំ​នៅ​មុខ​ទស្សនិកជន​រាប់​លាន​នាក់។
យ៉ាងណាមិញ Pia Wurtzbach ម្ចាស់​មកុដ​តម្លៃ ៣០ ម៉ឺន​ដុល្លារ​​មួយ​នេះ​មិន​ចូល​ចិត្ត​​នឹងយោបល់​មួយ​នេះ​ឡើយ។ មាន​វត្តមាន​​ក្នុង​កម្មវិធី Hello America កាល​ពី​ថ្ងៃ​ទី ៤ ខែ​មករា ស្រី​ស្អាត​​មក​ពី​ហ្វីលីពីន​បាន​បញ្ចេញ​យោបល់​របស់​ខ្លួន​ឯង​ថា៖ “ខ្ញុំ​គិត​ថា​វា​ពិបាក​បន្តិច​សម្រាប់​មនុស្ស​ស្រី​២​នាក់​ចែក​រំលែក​មកុដ​តែ​មួយ។ បើ​ទោះ​បី​ជា​វា​ធ្ងន់​បន្តិច​មែន តែ​ខ្ញុំ​មិន​តវ៉ា​អី​នោះ​ទេ ខ្ញុំ​អាច​ពាក់​វា​យូរ​បាន”។

 

បវរកញ្ញា​ហ្វីលីពីន នឹង​មិន​ចែក​រំលែក​មកុដរួមគ្នា​នឹង​​បវរកញ្ញា​កូឡុំប៊ី​នោះ​ទេ

ចំពោះ​បវរកញ្ញា កូឡុំប៊ី​វិញ​ នាង​ត្រូវ​គេ​សរសើរ​មិន​ដាច់​ពី​មាត់​នៅ​ពេល​ព្រម​​សង​មកុដ​​ទៅ​ឲ្យ​ម្ចាស់​ជយលាភី​វិញ​ទាំង​មិន​រារែក​នៅ​លើ​វេទិកា​ តែ​មក​ដល់​ពេល​នេះ​នាង​បែរ​ជា​និយាយ​ថា​កម្មវិធី​នេះ​​គ្មាន​ភាព​សុក្រឹត​​ទៅ​វិញ។ “វា​ពិត​ជា​លំបាក​ទទួល​យក​ណាស់​សម្រាប់​ខ្ញុំ ខ្ញុំ​ពិត​ជា​ធ្វើ​ចិត្ត​មិន​វាន​ពិត​មែន។ នេះ​គឺ​ជា​ក្ដី​ស្រមៃ​ដែល​ខ្ញុំ​បាន​ពុះពារ​រាល់​ឧបសគ្គ​ដើម្បី​ឈោង​ចាប់​វា។ តាំង​ពី​ដើម​មក​ខ្ញុំ​តែង​តែ​ចង់​ក្លាយ​ជា​បវរកញ្ញា​ចក្រវាល​ជា​និច្ច។ នេះ​គឺ​ក្ដី​អា​ម៉ាស់​ដ៏​ធំ​បំផុត​សម្រាប់​ខ្ញុំ”។ Gutierrez ប្រាប់​ទៅ​កាន់​ស្ថានីយ​វិទ្យុ W របស់​កូឡុំប៊ី៕

 

បវរកញ្ញា​ហ្វីលីពីន នឹង​មិន​ចែក​រំលែក​មកុដរួមគ្នា​នឹង​​បវរកញ្ញា​កូឡុំប៊ី​នោះ​ទេ

 

ចុចអាន៖ប្រជាជន​កូឡុំប៊ី​ដុត​រូប​បវរកញ្ញា​ហ្វីលីពីន​យ៉ាង​ព្រៃ​ផ្សៃ​​កណ្ដាល​ផ្លូវ

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖news