មជ្ឈមណ្ឌល​កម្សាន្ត Rock ត្រៀម​ធ្វើ​កម្មវិធី​ជំនួប DJ រក​លុយ​ជួយ ​គន្ធបុប្ផា


មជ្ឈមណ្ឌល​កម្សាន្ត Rock ត្រៀម​ធ្វើ​កម្មវិធី​ជំនួប DJ រក​លុយ​ជួយ ​គន្ធបុប្ផា

មជ្ឈមណ្ឌល​កម្សាន្ត Rock ត្រៀម​សហការ​ជាមួយ DJ Cake ក្នុង​ការ​​រៀបចំ​កម្មវិធី​ជំនួប DJ ដើម្បី​ស្វែង​រក​ថវិកា​ជួយ​មន្ទីរ​ពេទ្យ គន្ធបុប្ផា នៅ​ពាក់​កណ្ដាល​ខែ​មករា​ ២០១៦ ខាង​មុខ។ នេះ​បើ​យោង​តាម​សំដី​របស់​លោក Raindy ប្រធាន​ផ្នែក​ទីផ្សារ។

 

មជ្ឈមណ្ឌល​កម្សាន្ត Rock ត្រៀម​ធ្វើ​កម្មវិធី​ជំនួប DJ រក​លុយ​ជួយ ​គន្ធបុប្ផា

 

លោក​ឱ្យ​ដឹង​ទៀត​ថា នឹង​មាន​ការ​អញ្ជើញ DJ ទាំង​អស់​មក​ចូលរួម​ក្នុង​កម្មវិធី​ជប់លៀង ដោយ​ពួក​គេ​ត្រូវ​ចំណាយ ៥ដុល្លារ សម្រាប់​បរិច្ចាគ​ទៅ​មន្ទីរ​ពេទ្យ​ខាង​លើ ជា​ផ្នែក​មួយ​ជួយ​សង្គ្រោះ​កុមារ​នៅ​ប្រទេស​កម្ពុជា កំពុង​មាន​ជំងឺ។ ប្រធាន​ផ្នែក​ទីផ្សារ​ដដែល​អះអាង​ថា DJ Cake ជា​អ្នក​ធ្វើ​ឱ្យ​កម្មវិធី​នេះ​កើត​ឡើង។

 

លោក​ស្នើ​ឱ្យ​អ្នក​មាន​អាជីព DJ ចូលរួម​ឱ្យ​បាន​ច្រើន ដើម្បី​លើក​ស្ទួយ​វិស័យ​នេះ​នៅ​ប្រទេស​កម្ពុជា និង​បង្កើត​ភាព​សប្បាយ​រីករាយ​ជាមួយ​គ្នា ហើយ​រឹត​ចំណង​សាមគ្គីភាព ព្រម​ទាំង​ជួយ​ដល់​សង្គម។ លោក​ថា បើ​ទោះ​បី​ជា​អ្នក​ប្រឡូក​ក្នុង​វិស័យ DJ មាន​ច្រើន​ក៏​ពិត​មែន ប៉ុន្តែ​ហាក់​ខ្វះ​សាមគ្គី​ភាព ដែល​ធ្វើ​ឱ្យ​វិស័យ​នេះ​មិន​រឹងមាំ។

 

ទោះ​បី​ជា​យ៉ាង​ណា លោក​បញ្ជាក់​ទៀត​ថា ជំនួប DJ មិន​ធ្លាប់​មាន​នេះ គឺ​ធ្វើ​ឡើង​អម​ជាមួយ​កម្មវិធី Cambodian DJ Championship 2016 ដែល​កំពុង​ស្ថិត​ក្នុង​ដំណើរ​ទទួល​ពាក្យ​ចូលរួម​ប្រកួត​ប្រជែង​នៅ​ឡើយ៕

 

មជ្ឈមណ្ឌល​កម្សាន្ត Rock ត្រៀម​ធ្វើ​កម្មវិធី​ជំនួប DJ រក​លុយ​ជួយ ​គន្ធបុប្ផា

 

អត្ថបទ៖ សំ ជំនាញ